ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) និងធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំកម្មវិធីគម្រប់ខួប ១ឆ្នាំ នៃភាពជាដៃគូអាជីវកម្មក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និងការសន្សំរយៈពេលវែងជូនដល់គ្រួសារកម្ពុជា។ កម្មវិធីនេះក៏រៀបចំឡើងដើម្បីអបអរសាទរដល់សមិទ្ធផល និងការរួមចំណែកយ៉ាងសំខាន់ពីសំណាក់សាខាឆ្នើមរបស់ធនាគារ សាខមប៊ែង ខេមបូឌា ក្នុងឆ្នាំ២០២១កន្លងទៅ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ និង លោក Nguyen Nhi Thanh អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ សាខមប៊ែង ខេមបូឌា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើននាក់មកពីក្រុមហ៊ុនទាំងពីរដូចជា ប្រធានផ្នែកអភិវឌ្ឍអាជីវកម្មដៃគូ និងអ្នក​ប្រឹក្សាផែនការហិរញ្ញវត្ថុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍

លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ក្នុងពិធីនេះថា៖

លោក អាឡិន ថៃ​ បានបន្តទៀតថា៖

លោក Nguyen Nhi Thanh អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ធនាគារ សាខមប៊ែង ខេមបូឌា

លោក Nguyen Nhi Thanh អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ធនាគារ សាខមប៊ែង ខេមបូឌា មានប្រសាសន៍ថា៖

លោក Nguyen Nhi Thanh បានបន្តទៀតថា៖

អំពី ដាយ អ៊ិឈិ ឡាយហ្វ៍

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អ៊ិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុនអស់រយៈពេលជិត ១២០ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។

** Dai-ichi Life Group មានមូលធនរឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៥៧៤ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង៤៣ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០) ។

អំពីធនាគារ សាខមប៊ែង ខេមបូឌា

បើកសាខាដំបូងនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០០៩ ធនាគារ សាខមប៊ែង គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅប្រទេសវៀតណាមជាមួយចំនួនបុគ្គលិកច្រើនជាង ១៤​០០០នាក់ និងមានទីតាំងអាជីវកម្មច្រើនជាង ៥៦០នៅក្នុងតំបន់។ ធនាគារផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារយ៉ាងទូលំទូលាយដល់រូបវន្តបុគ្គល អាជីវកម្ម​ខ្នាត​តូច ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅក្នុងតំបន់ធំទូលាយ។

មកដល់ឥឡូវនេះធនាគារ សាខមប៊ែង ខេមបូឌា បានបង្កើតបណ្តាញរបស់ខ្លួន ជាមួយនឹងការិយាល័យកណ្តាលចំនួន ១ កន្លែង និង​ ៩ សាខា​ ដែលមានបុគ្គលិកជាង ២៥៧ នាក់ និងអតិថិជនសកម្មចំនួន ២២,០០០នាក់ ជាមួយនឹងប្រតិបត្តិការធនាគារនិងហិរញ្ញវត្ថុចម្រុះ ការបង្កើនសមត្ថភាពប្រកួតប្រជែង និងការបញ្ជ្រៀបចូលទីផ្សារកាន់តែស៊ីជម្រៅ ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]