ជប៉ុន៖ ប្រទេសជប៉ុនបានប្រកាសកាលពីថ្ងៃអង្គារទី ១៧ ឧសភា ឆ្នាំ២០២២ថា ខ្លួននឹងចាប់ផ្តើមអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ចូលក្នុងប្រទេសវិញហើយ ដើម្បីដំណើរការសាកល្បង មុនពេលប្រទេសនេះបើកដំណើរការឡើងវិញពេញលេញសម្រាប់ភ្ញៀវបរទេសដែលបំណងចង់ចូលមកក្នុងប្រទេសជប៉ុន។

ដោយឡែក ចំពោះដំណើរការសាកល្បងទទួលភ្ញៀវទេសចរឆ្នាំនេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលធ្វើការវាយតម្លៃអំពីសុខភាព សុវត្ថិភាព និងវិធីដោះស្រាយការឆ្លងជំងឺកូវីដ១៩ រួមទាំងគោលការណ៍ណែនាំសម្រាប់ភ្នាក់ងារទេសចរណ៍ ដើម្បីទប់ស្កាត់ក្នុងករណីប្រទេសជប៉ុនអាចទទួលរងពីជំងឺរាតត្បាតកូវីដ១៩ សារជាថ្មីម្តងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះច្បាប់ដែលអនុញ្ញាតសម្រាប់ភ្ញៀវទេសចរអាចចូលមកប្រទេសជប៉ុនបាន គឺមានលក្ខណៈជាងលើកមុនបន្តិច ដោយសារដំណើរទទួលភ្ញៀវទេសចរលើកនេះ គឺជាការបើកសាកល្បងប៉ុណ្ណោះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ប្រទេសជប៉ុន (រូបតំណាង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]