បរទេស៖ ថ្មីៗនេះ យោងតាមសារព័ត៌មាន People បានរាយការណ៍ថា តារាចម្រៀងស្រី Rihanna បានសម្រាលបានកូនប្រុសដំបូងរបស់ខ្លួន នៅទីក្រុង Los Angeles (សហរដ្ឋអាមេរិក) កាលពីថ្ងៃទី ១៣ ខែឧសភា កន្លងទៅនេះ។

តែទោះជាយ៉ាងណា តារាចម្រៀងស្រីរូបនេះ ព្រមទាំងមិត្តប្រុសរបស់នាង ​បាន​រក្សា​ទុក​ព័ត៌មាន ក៏ដូចជា ​រូបភាព​​កូន​ប្រុស ​ជា​សម្ងាត់ រហូតដល់មាន ប្រភពជិត​ស្និទ្ធ​នឹង​គូស្នេហ៍​មួយ​គូ​នេះ ដែលបាន​បង្ហើប​ឱ្យ​ដឹង​ថា រូបនាង និង មិត្ត​ប្រុស លោក A$AP Rocky ពិតជាមានភាពសប្បាយ​រីករាយ បន្ទាប់ពីទទួលបានសមាជិកថ្មី ដែលកូនដំបូងរបស់ពួកគេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឭកផងដែរថា តារាចម្រៀងស្រី Rihanna បាន​បញ្ជាក់​ពី​ការ​មាន​ផ្ទៃ​ពោះ​របស់​ខ្លួន កាល​ពី​ខែ​មករា អំឡុង​ពេល​ដែលនាង បានចេញ​កម្សាន្ត​ជាមួយ​មិត្ត​ប្រុស​ ​ក្នុង​ទីក្រុង New York និងបានធ្វើឲ្យនាង កាន់តែទទួលបានការចាប់អារម្មណ៍ និងអបអរសាទរយ៉ាងខ្លាំងពីមិត្តរួមការងារ និងអ្នកគាំទ្រ ជាច្រើន ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Rihanna 
Rihanna 
Rihanna 
Rihanna 
Rihanna និង មិត្តប្រុស
Rihanna និង មិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]