រាជធានីភ្នំពេញ ៖ ពិតណាស់ តារាម៉ូដែលស្រី​ ដា ដាវ ត្រូវមហាជនខ្មែរជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នឹងសម្រស់ដូចគំនូររបស់រូបនាង ជាពិសេសទៅទៀត គឹរាងតូចច្រឡឹង ចង្កេះមួយក្តាប់ ដែលសុភាពនារីជាច្រើន ប្រាថ្នាចង់បាន។

ទន្ទឹមនឹងនេះ មហាជនក៏ជ្រាបច្បាស់ថា រូបនាងនិងគូស្នេហ៍ ស្រឡាញ់គ្នារាប់ឆ្នាំ ចុងក្រោយ អ្នកទាំងពីរ អាចដឹកដៃគ្នាចូលរោងភ្ជាប់ពាក្យ ប្តូរនាមពីសង្សារ ជាគូដណ្តឹង កាលពី៣ខែមុននេះ ឯទិដ្ឋភាពក្នុងពិធីវិញ ក៏ត្រូវចិត្តស្រទាប់យុវវ័យជាខ្លាំង សាមញ្ញៗ តែពិសេស។យ៉ាងណាមិញ បន្ទាប់ពីជោគជ័យក្នុងជីវិតស្នេហាហើយនោះ រូបនាងនិងគូដណ្តឹង ត្រូវបាន កម្មពិធី 3Fun សម្ភាសពី ចំណុចចាប់ផ្តើមរបស់អ្នកទាំងពីរ ស្តាប់ហើយរំភើបជាខ្លាំង មិនគួរឲ្យជឿថា នៅមានគូស្នេហ៍រួមសុខទុក្ខជាមួយគ្នានោះឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង គូដណ្តឹងបានបង្ហើបថា ផ្តើមស្រឡាញ់គ្នាភ្លាម អ្នកទាំងពីរ ក៏ចាប់ផ្តើមរកស៊ីជាមួយគ្នា ចុងសប្តាហ៍ទើបបានជួបគ្នា ខាងស្រីជាអ្នកបញ្ជាទិញទំនិញ ជាអ្នកលក់ ចំណែកខាងប្រុស ជាអ្នកដឹកជញ្ជូនឲ្យភ្ញៀវ ចំណេញលុយទុកចុងសប្តាហ៍ ណាត់ជួបគ្នាហូបអាហារល្ងាច មិនតែប៉ុណ្ណោះ ខាងប្រុសក៏ពូកែដាក់ខ្លួនទៀត ធ្លាប់តែជិះឡាន ស្បែកសភ្លឺរលោង តែដល់ពេលជួបខាងស្រី ចុងក្រោយ ហ៊ានលះបង់ជិះម៉ូតូហាលថ្ងៃ ដឹកឲ្យភ្ញៀវឡើងខ្មៅសាច់អស់ ស្តាប់ហើយ ជះចំហាយកក់ក្តៅខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី ដា ដាវ
តារាស្រី ដា ដាវ
តារាស្រី ដា ដាវ និងគូដណ្តឹង
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]