ហុងកុង៖ ចាប់តាំងពីបានលែងលះស្វាមីជាច្រើនឆ្នាំមកនេះ តារាសម្ដែងហុងកុង Rosamund Kwan ក៏បានវិលត្រឡប់មករស់នៅក្នុងភាពនៅលីវម្ដងទៀត ដែលកំពុងតែធ្វើឲ្យហ្វេនៗតាមដានពីជីវិតដ៏ស៊ីវីល័យ ជាមួយនឹងរបស់ប្រណីតផ្សេងៗ។

យ៉ាងណាមិញ ស្របពេលដែលកំពុងតែឈានចូលវ័យក្បែរ ៦០ ឆ្នាំ តារាសម្ដែងរូបនេះ បានទាញយកការចាប់អារម្មណ៍ នៅពេលដែលបាន ចូលរួមក្នុងពិធីជប់លៀងមួយ ដោយនាងបានរៀបចំខ្លួនយ៉ាងលេចធ្លោ ​ពាក់​នាឡិកាប្រណីត ​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារហុងកុង ហើយទន្ទឹមនឹងនេះ រូបនាងថែមទាំងត្រូវបានគេសរសើរថា មានភាពវ័យក្មេង ស្រស់ស្អាត និងទាន់សម័យ ទៀតផង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ មិនយូរប៉ុន្មាន តារាស្រី Rosamund Kwan ត្រូវបានគេចាប់យករូបភាព ពេលទៅទិញអីវ៉ាន់ តែម្នាក់ នៅក្នុងហាងលក់គ្រឿងអលង្ការថ្លៃៗ ដែលធ្វើឲ្យមនុស្សជាច្រើន បានដឹងថា តារា​សម្ដែង​ស្រីរូបនេះ តែងតែប្រើប្រាស់គ្រឿង​អលង្ការ សម្លៀក​បំពាក់ ក៏ដូចជា​កាបូបប្រណីតៗ ដែល​សុទ្ធ​តែ​ជា​ម៉ាក​ល្បី​ៗ។

ម៉្យាងវិញទៀត បច្ចុប្បន្ន​នេះ រូបនាង កំពុងតែ​រស់​នៅ​ក្នុង​ផ្ទះ​ដែលមាន តម្លៃប្រមាណ ១៩,២ លាន​ដុល្លារ។ ហើយដោយសារតែមានភាពកាក់កបទៅលើ ការវិនិយោគ និងការខិតខំប្រឹងប្រែង តារាស្រីរូបនេះ ត្រូវបានគេរំពឹងថា មានទ្រព្យសម្បត្តិចំនួន ៥០០ លាន HKD (ប្រហែលជាង ៦៣ លានដុល្លារអាមេរិក)៕

ប្រភព៖​ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]