ភ្នំពេញ៖ ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀង ខេមរៈ សិរីមន្ត ទើបទទួលងារជា ឧកញ៉ា កាលពីថ្មីៗនេះ ធ្វើឲ្យកក្រើកចង្កោមសិល្បៈខ្មែរជាខ្លាំង ស្របពេល ការងារអចលនទ្រព្យក៏ជោគជ័យ ឡើងងារខ្ពង់ខ្ពស់ហើយនោះ ការងារសិល្បៈក៏រូបលោក នៅតែទទួលដូចពេលមុនដដែរ។
ទន្ទឹមនឹង ភាពជោគជ័យយ៉ាងត្រចះត្រចង់ដូច្នេះហើយនោះ ក្រឡេកទៅមើលជីវិតគ្រួសារវិញ លោកឧកញ៉ា ក៏មានភរិយាស្រស់ស្អាត គួរឲ្យស្រឡាញ់ និងកូនៗគួរឲ្យខ្នាញ់ផងដែរ ជាពិសេស លោកតែងតែ បង្ហាញនូវភាពផ្អែមល្ហែម ជាមួយនឹងភរិយា ធ្វើឲ្យមហាជនស្ងប់ស្ងែងពីជីវិតឯកជនរបស់រូបលោកជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង មហាជនរឹតតែលាន់មាត់សរសើរ ដលចំណងស្នេហរបស់លោក ឧកញ្ញា៉ ខេមរៈ ថែមទៀតក្រោយបានឃើញវីដេអូដ៏ស្វីត នៅលើបណ្ដាញសង្គមតិកតុកជាមួយនឹងកាយវិការ ដែលភរិយាបានថើបស្វាមីយ៉ាងរីករាយ។ ដោយនេះ សបញ្ជាក់ឲ្យឃើញថា មិនថាលោកឡើងខ្ពស់យ៉ាងណានោះ សម្រាប់សុភមង្គលគ្រួសារគឺតែងតែមានឲ្យគ្នាបែបនេះ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]