រាជធានីភ្នំពេញ ៖ ពិតណាស់ តារាស្រី ជា ស្រីនា កំពុងតែទទួលបាន ការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជនខ្មែរ ជាពិសេស រូបនាងក្លាយជា Idolរបស់ក្មេងស្រីជាច្រើនពាន់នាក់ ខណៈពេលនេះ រូបនាងជោគជ័យ មិនថាទាំងការងារសិល្បៈ និងការសិក្សាឡើយ ក្នុងវ័យត្រឹមតែ ២២ឆ្នាំតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ ជាអតីតសិស្សនិទ្ទេស Aរបស់ សាលាអន្តរទ្វីបអាមេរិកាំង (AIS) ក្នុងឆ្នាំសិក្សា ២០១៨ កន្លងទៅ ហើយក៏ទទួលបានអាហារូបករណ៍សិក្សា សិក្សា ថ្នាក់បរិញ្ញាប័ត្រ នៅសាលាល្បីឈ្មោះមួយនៅកម្ពុជា ដែលមានកម្មវិធីសិក្សាអន្តរជាតិ គឺ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP)  ដែលកម្មវិធីសិក្សា នៅទីនោះ មាន២ គឺ Single degree (សញ្ញាប័ត្រមួយ)  និង Dual degree (សញ្ញាប័ត្រ២)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយ តារាស្រីរូបនេះ សិក្សាក្នុងកម្មវិធី Dual Degree គឺក្រោយបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ រូបនាងអាចទទួលបាន សញ្ញាប័ត្រដល់ទៅ២ គឺសញ្ញាប័ត្រនៅក្នុងស្រុកមួយ និងសញ្ញាប័ត្រនៅសហរដ្ឋអាមេរិកមួយ ដោយតម្លៃសិក្សា ក្នុងកម្មវិធីនេះ មានតម្លៃដល់ទៅ ៩០០០ដុល្លារ ក្នុងមួយឆ្នាំ រីឯ single Degree មានតម្លៃត្រឹមតែ ៦០០០ដុល្លារ ជាងនេះទៅទៀ ស្រីនា ទទួលបានអាហារូបករណ៍ ៥០% ដល់ទៅ២ឆ្នាំ ដោយសារតែ រូបនាងជាសិស្សនិទ្ទេសA៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី ជា ស្រីនា
តារាស្រី ជា ស្រីនា
តារាស្រី ជា ស្រីនា
តារាស្រី ជា ស្រីនា និងលោកប៉ា អ្នកម៉ាក់
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]