អាមេរិក៖ នាពេលថ្មីៗនេះ តារា​ចម្រៀងJustin Bieber បានបង្ហាញពេជ្រដែលទើបតែដាំលើធ្មេញ ដោយមានអ្នកលក់ពេជ្រ​​ល្បី​ឈ្មោះ Johnny Dang ជាអ្នកដាំលើធ្មេញឱ្យផ្ទាល់តែម្តង។

ដោយឡែក តារាចម្រៀងអាយុ២៨ឆ្នាំរូបនេះ បានសម្រេចដាំត្បូងនៅលើធ្មេញក្រាស់ខាងលើ ដោយសារតែក្រាស់ខាងក្រោមលោកបានដាំពេជ្រតាំងពីឆ្នាំ២០១៩មកម៉្លេះ ចំណែកអ្នកលក់ និងដាំផ្ទាល់ ដោយថៅខែលក់គ្រឿងអលង្កា ជនជាតិ វៀតណាម-អាមេរិក Johnny Dang ប៉ុន្តែចំពោះតម្លៃជាក់ស្តែង គឺមិនបានបញ្ជាក់នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះតម្លៃវិញ មានគេហទំព័ររបស់គ្រឿងអលង្ការមួយ បានបញ្ជាក់ថាតម្លៃពេជ្រអាចមានតម្លៃ ៦០០ ដុល្លារក្នុងមួយធ្មេញ ឬ ១២,០០០ សម្រាប់មួយក្រាស់ ដែលគុណភាពពេជ្រកម្រិត SI ហើយក្រៅពីនេះយើងអាចបន្ថែមប្រាក់គុណនឹងតម្លៃដើម ដើម្បីបន្ថែមទៅជាកម្រិត VVS ដែលជាពេជ្រល្អជាងគេផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Justin Bieber កាលពីឆ្នាំ២០១៩
Justin Bieber ពេលបច្ចុប្បន្ន
Johnny Dang និង Justin Bieber

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]