ភ្នំពេញ៖ បវរកញ្ញាចក្រវាឡជំនាន់ទី៣ កញ្ញា សំណាង អេលីណា ជាបវរកញ្ញាវ័យក្មេងមួយរូបដែលមានប្រជាប្រិយភាពខ្លាំងម្នាក់កាលពីឆ្នាំ២០១៩។ ពិតណាស់ ក្រោយជាប់ឈ្មោះជា Miss Universe Cambodia និងបញ្ចាប់ការប្រកួតលើឆាកអន្តរជាតិភ្លាម នាងក៏ទទួលបានការងារជាច្រើន។ លើសពីនេះទៅទៀត នាងក៏បានថតខ្សែភាពយន្តជាបន្តបន្ទាប់មកទល់នឹងពេលនេះផងដែរ។
ម្យ៉ាងវិញទៀត បើទោះបី កញ្ញា សំណាង អេលីណា ជាសិល្បការិនីទើបតែប្រឡូកក្នុងវិស័យសិល្បៈ ប៉ុន្តែនាងពិតជាមានសមត្ថភាពនិងទេពកោសល្យមិនចាញ់រៀមច្បងប៉ុន្មានឡើយ។ ក្នុងនោះដែរ បើងាកទៅមើលរូបសម្ផស្សនាង គេឃើញថាតារារូបនេះពិតជាមានមុខមាត់ស្រស់ស្អាត រូបរាងស្លីម ហើយថែមទាំងមានកម្ពស់ខ្ពស់ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា កញ្ញា សំណាង អេលីណា តែងតែធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែកប្លែកអារម្មណ៍ជាមួយនឹងរូបភាពនាងជានិច្ច ខណៈដែលនាងតុបតែងខ្លួនម្ដងៗគឺស្រស់ស្អាតផូរផង់នោះ។ ហើយថ្មីៗនេះ នាងបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមលង់នឹងសម្រស់នាងជាថ្មីម្ដងទៀត ស្របពេលរៀបចំខ្លួនផាត់មុខយ៉ាងស្អាត ហើយស្លៀកនូវឈុតចងពុង បញ្ចេញសាច់ស្មាសខ្ចីមើលទៅពិតជាមានភាពទាក់ទាញ ហើយលេចធ្លោខ្លាំង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]