ការបង្ករោគក្នុងតម្រងនោម ជាប្រភេទនៃការបង្ករោគលើផ្លូវទឹកនោមធ្ងន់ធ្ងរ។ ពិតណាស់ ការបង្ករោគនេះ កើតឡើងនៅពេលដែលបាក់តេរីឆ្លងចូលទៅក្នុងផ្លូវទឹកនោម រាលដាលដល់ប្លោកនោម និងបន្តរាលដាលដល់តម្រងនោមម្ខាង ឬទាំងសងខាង។
តម្រងនោមជាសរីរាង្គសំខាន់ក្នុងរាងកាយ ព្រោះវាមានតួនាទីចាប់យកកាកសំណល់ និងបណ្ដេញកាកសំណល់ ព្រមទាំងជាតិពុលចេញមកក្រៅតាមទឹកនោម។ ជាក់ស្ដែង យើងអាចមានរោគសញ្ញានៃការបង្ករោគក្នុងតម្រងនោមភ្លាមៗ នៅរយៈពេល២ម៉ោងក្រោយតម្រងនោមឆ្លងមេរោគ។ ជាទូទៅ ការបង្ករោគក្នុងតម្រងនោមកើតឡើងនៅពេលដែលបាក់តេរីកើនឡើង និងមិនបានទទួលការព្យាបាលទាន់ពេលវេលា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការបង្ករោគលើផ្លូវទឹកនោមអាចក្លាយជាការបង្ករោគក្នុងតម្រងនោម បែបណា?
បាក់តេរីដូចជាEscherichia coli និងបាក់តេរីផ្សេងទៀតនៅក្នុងពោះវៀន អាចចូលទៅក្នុងផ្លូវទឹកនោមបាន ដែលបញ្ហានេះអាចបណ្ដាលឲ្យរលាកប្លោកនោម និងអាចមានការបង្ករោគលើផ្លូវទឹកនោម។ ក្នុងករណីដែលការបង្ករោគលើផ្លូវទឹកនោមរាលដាលដល់តម្រងនោម នោះតម្រងនោមរបស់យើងអាចនឹងមានដំណើរការខុសប្រក្រតី។ ជាលទ្ធផល ឈាមអាចនឹងឆ្លងមេរោគយ៉ាងងាយ ព្រមទាំងមានគ្រោះថ្នាក់ដល់ជីវិតថែមទៀតផង។
ជាមួយគ្នានេះ ការឆ្លងមេរោគក្នុងប្លោកនោមញឹកញាប់ បញ្ហាផ្លូវទឹកនោម ឬការស្ទះបង្កដោយក្រួសតម្រងនោម ក៏អាចនាំឲ្យកើតជំងឺតម្រងនោមដូចគ្នា។ មួយវិញទៀត បើលំហូរទឹកនោមហូរខុសទិសដៅ យើងក៏អាចឆ្លងមេរោគតម្រងនោមផងដែរ។
មូលហេតុនៃការបង្ករោគលើផ្លូវទឹកនោម
មិនមែនតែបាក់តេរីនៅក្នុងប្លោកនោម បណ្ដាលឲ្យមានការបង្ករោគនៅលើផ្លូវទឹកនោមឡើយ។ កត្តាផ្សេងទៀត ក៏រួមចំណែកដល់ការបង្កើនឱកាសនៃការបង្ករោគនេះដែរ ដូចជា៖
- ការរួមភេទ
- ខ្វះជាតិទឹកនៅក្នុងរាងកាយ
- ទប់នោម
- ការប្រែប្រួលអ័រម៉ូនអំឡុងពេលពពោះ
- ជំងឺទឹកនោមផ្អែម ឬប្រព័ន្ធភាពស៊ាំខ្សោយ
រោគសញ្ញានៃការបង្ករោគលើផ្លូវទឹកនោម
- ឈឺចាប់ ឬក្រហាយនៅពេលនោម
- គ្រុនក្ដៅ
- ទឹកនោមល្អក់ ឬមានឈាមក្នុងទឹកនោម
- នោមញឹកញាប់ និងមានបរិមាណតិចតួច
ប្រសិនបើយើងមិនព្យាបាលទេនោះ ការបង្ករោគលើផ្លូវទឹកនោមអាចនាំឲ្យក្លាយជាការបង្ករោគលើតម្រងនោមភ្លាមៗ។
រោគសញ្ញានៃការបង្ករោគលើតម្រងនោម
- គ្រុនរងា
- គ្រុនក្ដៅ
- រាករូស
- ខ្ទុះ ឬឈាមនៅក្នុងទឹកនោម
- ឈឺខ្នងផ្នែកខាងក្រោម
- ឈឺចាប់នៅចំហៀង ឬនៅក្នុងក្រលៀន
ចំណុចសំខាន់
តម្រងនោមជាសរីរាង្គសំខាន់ក្នុងរាងកាយ ព្រោះវាមានតួនាទីចាប់យកកាកសំណល់ និងបណ្ដេញកាកសំណល់ ព្រមទាំងជាតិពុលចេញមកក្រៅតាមទឹកនោម។ ជាក់ស្ដែង យើងអាចមានរោគសញ្ញានៃការបង្ករោគក្នុងតម្រងនោមភ្លាមៗ នៅរយៈពេល២ម៉ោងក្រោយតម្រងនោមឆ្លងមេរោគ។ ជាទូទៅ ការបង្ករោគក្នុងតម្រងនោមកើតឡើងនៅពេលដែលបាក់តេរីកើនឡើង និងមិនបានទទួលការព្យាបាលទាន់ពេលវេលា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]