ជប៉ុន៖ នាពេលថ្មីៗនេះ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលបាននិយាយកាលពីថ្ងៃសុក្រ ទី២០ ខែឧសភា នេះថា ប្រទេសជប៉ុននឹងដាក់កម្រិតក្នុងការទទួលជនបរទេសនៅខែក្រោយនេះ ដោយកំណត់ចំនួន២០,០០០ នាក់ក្នុងមួយថ្ងៃ។
ដោយឡែក យោងតាមការបញ្ជាក់របស់លោក Hirokazu Matsuno ប្រមុខខុទ្ទកាល័យជប៉ុន បានប្រាប់សន្និសីទសារព័ត៌មានថា អ្នកធ្វើដំណើរមកពីប្រទេសភាគច្រើនប្រហែល ៨០ ភាគរយនៃជនបរទេសសរុបទៅកាន់ប្រទេសជប៉ុន នឹងមិនតម្រូវឱ្យបញ្ជាក់វិញ្ញាបនបត្រ កូវីដអវិជ្ជមាននោះទេ ហើយក៏មិនត្រូវដាក់ឱ្យនៅដាច់ពីគេនៅពេលមកដល់ដែរ។ ប៉ុន្តែចំពោះការទទួលភ្ញៀវទេសចរពេលនេះគឺមិនបើកទទួលពេញលេញនោះទេ ដោយពេលនេះជប៉ុនទទួលយកអ្នកដំណើរធុរកិច្ច និស្សិតបរទេស និងអ្នកសិក្សា ប៉ុន្តែមិនមែនអ្នកទេសចរទូទៅឡើយ លើកលែងតែអ្នកទេសចរដែលនៅក្នុងគម្រោងសាកល្បងប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីលើនេះ អ្នកដំណើរដែលស្ថិតនៅក្នុងគម្រោងសាកល្បងនោះ គឺត្រូវតែចាក់វ៉ាក់សាំងយ៉ាងតិចបំផុត ៣ដូស មុនពេលចូលមកទីនេះផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]