កូរ៉េខាងត្បូង៖ ស្ទើរតែគ្រប់ពេលទៅហើយ សម្រាប់តារាចម្រៀងស្រី Yoona សមាជិកក្រុម SNSD ដែលតែងតែបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតឥតខ្ចោះ ទាំងការរៀបខំខ្លួនក្នុងឈុតសម្លៀកបំពាក់ផ្សេងៗ រំលេចចេញនូវភាពលេចធ្លោគួរឲ្យសរសើរ។

ប៉ុន្តែ ថ្មីៗនេះ នៅក្នុងកម្មវិធីសម្ពោធហាងលំដាប់មួយ កាលពីថ្ងៃទី ២០ ខែឧសភា កន្លងទៅ តារាចម្រៀងស្រីរូបនេះបានបង្ហាញវត្តមាន និងបញ្ចេញសម្រស់ ដែលធ្វើ​ឲ្យ​មនុស្សរាល់គ្នា ​មិន​អាច​មើល​រំលង​បាន។ ជាពិសេស​ រូបនាងបានតុបតែងខ្លួន បង្អួតភាពទាក់ទាញទាំងមុខមាត់ និងរូបរាង ក្នុងឈុតសម្លៀកបំពាក់ សំពត់ខ្លី ធ្វើឲ្យមើលឃើញពីរូបរាង និងជើងសរលោងស្អាត ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ Yoona ថែមត្រូវ​បាន​អ្នក​និយម​លេង​អ៊ីនធឺណិត​ ​សរសើរ​ពី​សម្រស់​ស្រស់​ស្អាត​ប្រណិត​ និង​មាន​មន្ត​ស្នេហ៍ បើទោះបីជា អ្នកគាំទ្របានកត់សម្គាល់ឃើញថា រូបនាងបានឡើងទម្ងន់យ៉ាងច្បាស់ ទាំងមុខ និងជើងរបស់នាងក៏ដោយ តែមើលទៅ កាន់តែមានភាពឡូយឆាយខ្លាំងជាងមុន ផងដែរ៕  

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yoona
Yoona
Yoona
Yoona
Yoona
Yoona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]