ប្រទេសថៃ ៖ ដូចដែរដឹងស្រាប់ហើយថា ហេតុការណ៍នៃការរអិ.លធ្លា.ក់ចូលក្នុងទន្លេ រហូតដល់ថ្នាក់បា.ត់.ប.ង់ជី.វិតរបស់តារាសម្តែងស្រីថៃ Tangmo ត្រូវបានមហាជនថៃ តាមដានគ្រប់ជំហាន ព្រោះរឿងក្តីនេះ ហាក់មានចំណុចគួរឲ្យសង្ស័យជាច្រើន មិនតែប៉ុណ្ណោះ ហេតុការណ៍នេះ ត្រូវគេជឿជាក់ថា មិនដូចជាឧបទ្ទេវហេតុទាល់តែសោះ។
យ៉ាងណាមិញ ដោយសារតែ សំណុំត្រូវបានសមត្ថកិច្ចប្រកាសបិទ ដូច្នេះ ធ្វើឲ្យគេឯង ហាក់លែងសូវចាប់អារម្មណ៍នឹងករណីនេះតទៅទៀត ដែលរាប់ពីពេលមានបញ្ហា រហូតដល់ពេលនេះ គឺរយៈពេល ៣ខែទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយទៅវិញ ស្រាប់តែ កាលពីម្សិលមិញនេះ ហ្វេនៗនាំគ្នាផ្អើលឈូឆរ ក្រោយពេល គណនីហ្វេសប៊ុកផ្លូវការរបស់តារាស្រីរូបនេះ បង្ហោះរូបភាព និង វីដេអូខ្លី នៅក្នុងថ្ងៃកើតហេតុ ជាមួយនឹងសារប្លែកៗ ហាក់កំពុងព្យាយាមប្រាប់តម្រុយថ្មី ដែលបង្ហើបបណ្តាលមកពីមិត្តភក្តិសម្លាញ់របស់ខ្លួន។
លើសពីនេះទៅទៀត ក្នុងប្រអប់បញ្ចេញមតិ នៅខាងក្រោមវីដេអូខ្លីរបស់ខ្លួន ថតបានមុនពេលឡើងលើទូកនោះ បានបង្ហោះរូបភាពគំនូរមួយសន្លឹក ដែលមនុស្សស្រីម្នាក់ កំពុងងើយក លេបថ្នាំច្រើនគ្រាប់ ដែលធ្វើឲ្យ មហាជន កាន់តែផ្ទុះការងើងឆ្ងល់ កាន់តែខ្លាំង តើអាចទេ Tangmo កំពុងបញ្ជាក់ថា ខ្លួនត្រូវគេបញ្ច្រកថ្នាំនោះ?៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]