ភ្នំពេញ៖  ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀងរូបសង្ហា ចេន ត្រូវបានហ្វេនៗនារីជាច្រើន លួចគាប់ចិត្តរូបលោកជាខ្លាំង មិនត្រឹមតែ មានរូបសម្បត្តិគួរឲ្យទាក់ទាញនោះទេ រូបលោក ក៏ទាក់ចិត្តនារីៗមិនតិចនាក់ទេ តាមរយៈទឹកដមសំនៀងប្រហើរខ្លួន ផងដែរ។  

ជាមួយគ្នានេះ ក្រោយពីបានដឹកដៃគូដណ្ដឹងភ្ជាប់ពាក្យបានប៉ុន្មានខែរួចមក ពេលនេះ តារាចម្រៀងរូបសង្ហា ចេន ក៏បានបញ្ចប់នាមជាគូដណ្ដឹង បន្តដឹកដៃគ្នាចូលរោងការនាព្រឹកថ្ងៃទី៥ ខែ ឧសភា នេះហើយដោយមានការចែកចាយរូបមួយសន្លឹក ក្នុងសម្លៀកបំពាក់ជាកូនក្រមុំ និងកូនកម្លោះ អ្នកទាំងពីរពិតជាស្រស្អាត សមគ្នាខ្លាំងមែនទែន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ បើទោះបីជានារីៗជាច្រើនលួចចាប់ចិត្តទៅលើ តារាប្រុសរូបនេះក្តី ប៉ុន្តែក្រោយពេលឃើញអាយដលមានសុភមង្គលបែបនេះ ក៏ហ្វេនៗនាំគ្នាជូនពរអាយដលរបស់ពួកគេឲ្យមានសុភមង្គលគ្រប់ៗគ្នា៕

សូមទស្សនារូបខាងក្រោម៖

ចេន 
ចេន 
ចេន និងភរិយា
ចេន និងភរិយា
ចេន ក្នុងថ្ងៃមង្គល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]