តៃវ៉ាន់៖ យោងតាមប្រភពដ៏ល្បីមួយ បានបង្ហាញថា ថ្មីៗនេះ តារាសម្ដែងស្រី Ady An បានធ្វើការលុបរូបភាពទាំងអស់ ដែលបានថតជាមួយស្វាមីរបស់នាងកាលពីមុន ដែលបច្ចុប្បន្ននេះ គណនីរបស់នាង បានរក្សាទុកតែវីដេអូ និងរូបភាពទាក់ទងនឹងកូនៗរបស់នាង តែប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងឱកាសនៃទិវានៃក្តីស្រឡាញ់ចិន កាលពីថ្ងៃទី ២០ ខែឧសភាកន្លងទៅ តារាស្រី Ady An ក៏មិនបានមានសកម្មភាពអ្វីទាល់តែសោះ ដើម្បីបង្ហាញពីអារម្មណ៍របស់នាង ចំពោះស្វាមី ខណៈដែលនាងតែងតែធ្វើវាកាលពីឆ្នាំមុនៗ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែបែបនេះ បានធ្វើឲ្យទស្សនិកជនជាច្រើន បានបញ្ចេញមតិថា ព្រោះតែស្វាមីរបស់នាង បានជាប់ឃុំ ទើបធ្វើឲ្យនាង លែងមានអារម្មណ៍ចង់និយាយថាស្រលាញ់បែបផ្អែមល្ហែម ទៀតហើយ។ ជាពិសេស ការដែល តារាស្រីរូបនេះ បានលុបរូបថតទាំងអស់ដែលថតជាមួយស្វាមី ក៏បានកើតជាពាក្យចចាមអារ៉ាមថា នាងសម្រេចចិត្តលែងលះ ព្រមទាំង​ថា ​ចង់​រក្សា​ទ្រព្យ​សម្បត្តិ​ឲ្យ​កូនៗរបស់នាង ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ady An 
Ady An 
Ady An និង ស្វាមី
Ady An និង ស្វាមី
Ady An និង ស្វាមី
Ady An និង ស្វាមី
Ady An និងស្វាមី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]