ថៃ៖ កំពុងតែធ្វើឲ្យមហាជនមានការសង្ស័យ និងចង់ស្វែងរកចម្លើយឱ្យបានឆាប់បំផុត ក្រោយ​ពី ​បណ្ដាញ​សង្គមហ៊្វេសប៊ុក ​របស់​តារា​សម្ដែង​ស្រី Tangmo បានចេញមកបង្ហោះឥតឈប់ឈរ ទាំងការចេញផ្សាយរូបភាព បញ្ចេញឃ្លីប ទាក់ទងនឹងរឿងរ៉ាវកើតហេតុរបស់នាង កាលពីជិត ៣ខែមុន។

ហើយ ថ្មីៗនេះ តារាស្រី Anna ដែលជាមិត្តសម្លាញ់របស់នាង ក៏បានចេញបង្ហោះសារអំពីអ្វីដែលបានកើតឡើង និងបានរៀបរាប់ពីករណី ដែលមានគណនីមួយ អះអាងថាជា Tangmo រួមទាំងទៅនិយាយជាមួយមិត្តរបស់នាងផ្សេងៗទៀត។ ដោយនៅក្នុងនោះ Anna បាននិយាយថា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Anna

លើស​ពី​នេះ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ​ ក្រៅពីបាន​បង្ហោះ​សារ ដែល​អះអាង​ថា​ជា​គណនី​ របស់ Tangmo ហើយ គណនីមួយនេះ បាន​ផ្ញើ​សារ​ទៅ​មិត្តភ័ក្តិ​ម្នាក់​ទៀត​ឈ្មោះ Hippo ដោយ​និយាយ​ថា «​អ្នក​មករញ៉េរញ៉ៃ​ជាមួយ Facebookខ្ញុំធ្វើអី ខ្ញុំនៅ​មិន​ទាន់​ស្លា.ប់​ទេ»។

ដែលនេះ គឺជារឿងរ៉ាវថ្មីមួយទៀត ធ្វើឲ្យអ្នក​លេង​បណ្ដាញ​សង្គម នៅមិនសុខនិងព្យាយាម​ជួយ​​រក​ចម្លើយ​ឲ្យ​បាន​ ពីការ​ពិតថាតើ មានរឿងអ្វីពិតប្រាកដកើតឡើងចំពោះ គណនីហ្វេសបុករបស់ Tangmo

ប្រភព៖ Sanook]

សូមទស្សនារូបភាពខាងក្រោម៖ 

Tangmo
Tangmo
Tangmo
Tangmo
Anna
Anna
Anna និង Tangmo
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]