ភ្នំពេញ៖ ច្រើនឆ្នាំមកហើយដែលកំពូលតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានប្រឡូកក្នុងវិស័យសិល្បៈ។ ហើយកេរ្ដិ៍ឈ្មោះតារារូបនេះ កាន់តែល្បីល្បាញពីមួយឆ្នាំទៅមួយឆ្នាំ ហាក់មិនថមថយឡើយ។ ពិតណាស់ គេអាចនិយាយបានថា តារារូបនេះពិតជាជោគជ័យខ្លាំងក្នុងវិស័យសិល្បៈមួយនេះ។
លើសពីនេះទៅទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ គេតែងតែឃើញលោក ណុប បាយ៉ារិទ្ធ មានវត្តមានធ្វើជាគណៈកម្មការក្នុងកម្មវិធីល្បីៗជាច្រើន។ មួយវិញទៀត តារារូបនេះពិតជាទទួលបានការកោតសរសើរពីសំណាក់មហាជនពីទេពកោសល្យ នឹងសម្លេងដ៏ពីរោះរបស់លោកគ្រប់ៗគ្នា។ ក្នុងនោះដែរ តារាជើងចាស់រូបនេះ តែងតែបង្ហាញអ្វីដែលថ្មីចែកជូនដល់ហ្វេនៗគ្រប់ពេលគ្រប់វេលាតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើនិយាយដល់រូបសម្បត្តិ គេដឹងថាលោក ណុប បាយ៉ារិទ្ធ ជាសិល្បករមួយរូបដែលពូកែមើលសម្រស់ខ្លួនឯងបានយ៉ាងល្អ។ បើទោះបីឆ្នាំថ្មីនេះរូបលោក ឈានដល់វ័យជាង៤០ឆ្នាំ ប៉ុន្តែស្បែកមុខនៅតែតឹងតែងគ្មានស្នាមជ្រាវជ្រួញ ហើយដងខ្លួនមានដសាច់ដុំតឹងណែនទៀតផង។ មិនតែប៉ុណ្ណោះ បើមើលលើការរៀបចំខ្លួន តារារូបនេះពិតជាពូកែឆ្នៃសម្លៀកបំពាក់ ធ្វើយ៉ាងណាឲ្យសាកសមនឹងខ្លួនលោកផ្ទាល់។ ដូចរូបភាពថ្មីទើបតែបង្ហោះ មើលទៅលោកនៅតែក្មេង ស្អាតសង្ហាដដែល គ្មានប្រប្រួល ឬចាស់តាមអាយុឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]