ថៃ៖ អាចនិយាយបានថា សម្រាប់តារាស្រីពីរដួង រវាង Aum Patchrapa និង May Fuang ដែលពួក​គេទាំងពីរគឺ​ជា​មិត្ត​ជិត​ស្និទ្ធ​នឹងគ្នា នៅក្នុង​វិស័យ​សិល្បៈប្រមាណជាង ២០ ឆ្នាំទៅហើយ បើទោះជា ពេលនេះអ្នកទាំងពីរ ​មិនមាន​ពេល​ចេញ​ក្រៅ​ជាមួយ​គ្នា​ញឹកញាប់​ក៏ដោយ ប៉ុន្តែមិត្តភាពនៅតែរក្សាបានយ៉ាងល្អដដែល។ 

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ នៅក្នុងថ្ងៃខួបកំណើតរបស់ តារាស្រី May Fuang  សម្រាប់ Aum ក៏មិនភ្លេចជូនពរថ្ងៃកំណើតដល់មិត្តភក្តិនោះឡើយ ជាពិសេស ថែមទាំងបានបង្ហាញនូវរូបភាពថតជុំគ្នា កាលពីមុនៗឡើងសប្បាយរីករាយ ដែលអាចបញ្ជាក់ឃើញថា មិនថាពេលវេលាយូរប៉ុណ្ណា តែទំនាក់ទំនងរបស់អ្នកទាំងពីរ នៅតែមិនប្រែប្រួលនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលជាមួយគ្នានេះ ហ្វេនៗជាច្រើន ក៏បានចូលរួមបញ្ចេញមតិលើការបង្ហោះមួយនេះ ព្រមទាំងបង្ហាញពីការគាំទ្រចំពោះមិត្តភាពដ៏ល្អរបស់អ្នកទាំងពីរ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Aum 
Aum 
May
 May
Aum និង May
Aum និង May
Aum និង May
Aum និង May

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]