កូរ៉េខាងត្បូង៖ រូបថតនៅជាមួយគ្នានៃ Jennie សមាជិកក្រុម BLACKPINK និង V សមាជិក BTS ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ហើយអ្នកនិយមលេងអ៉ីនធឺណែតកំពុងជជែកគ្នាថាតើវាពិតឬក៏ក្លែងក្លាយ។

ជាក់ស្តែងកាលពីថ្ងៃទី ២២ ខែឧសភា បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីការបែកគ្នារបស់ Jennie និង G-Dragon រូបភាពរបស់ Jennie និង V បានចាប់ផ្តើមចែកចាយនៅលើបណ្តាសង្គម ដែលអ្នកទាំងពីរត្រូវបានគេចោទប្រកាន់ថាបានធ្វើដំណើរកម្សាន្តនៅកោះ Jeju ជាមួយគ្នា នេះបើយោងតាមរូបភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពិត ឬក៏ក្លែងក្លាយ យើងមិនទាន់ដឹងថាយ៉ាងណានោះទេ តែទោះជាយ៉ាងណា រូបភាពត្រូវបានគេថា វាជាការពិត​ បើពឹងផ្អែកទៅលើរូបថត ជាពិសេសវែនតា​របស់ Jennie ព្រោះវាពិបាកណាស់ ក្នុងកែសម្រួល ដែលក្រឡេកមើលទៅរូបនេះ ពិបាកសន្និដ្ឋានណាស់ ដែលពិតដូចមែនទែនបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]