កូរ៉េខាងត្បូង៖ ថ្មីៗនេះ អ្នកនិពន្ធ Park Jae Bum ក្នុងរឿង «Vincenzo» បានបញ្ជូនឡានកាហ្វេ ទៅកាន់ទីកន្លែងសម្ដែងរឿង ដើម្បីគាំទ្រ តារាសម្ដែងប្រុស លោក Song Joong Ki និង Jo Han Chul ក្នុងនោះដែរ លោក Song Joong Ki បាន​ថត​រូប​ជា​ច្រើន​នៅពី​មុខ​ឡាន ដើម្បីបង្ហាញពីការអរគុណចំពោះទឹកចិត្តមួយនេះ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ តារាសម្ដែងទាំងពីររូបនេះ ហាក់ដូចជាមិន​ស្ទាក់​ស្ទើរ​ឡើយ ក្នុង​ការ​ឱប​ថើប​គ្នា​ដោយ​ក្តី​ស្រលាញ់ ជាពិសេស លោក Song Joong Ki បានដាក់ជើងរបស់ខ្លួន លើរាងកាយរបស់ Jo Han Chul ថែមទៀត ដើម្បីបង្ហាញភាពពីភាពរីករាយ ពោរពេញដោយស្នាមញញឹម ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីបានឃើញបែបនេះ ហាក់ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណែតមួយចំនួន បានគិតថា លោក Song Joong Ki រក​បាន​ភាព​សប្បាយ​រីក​រាយ នៅ​ក្នុង​ការ​ងារ ​ក៏​ដូច​ជា​ទំនាក់​ទំនង​ស្នេហា​ភេទ​ដូច​គ្នាហើយ ខណៈដែលកាលពីមុន​នោះ​ រូបលោក​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ជា​ច្រើន​ មាន​ការ​ភ្ញាក់​ផ្អើល​ តាម​រយៈ​ការ​សម្ដែង​ក្នុង​ឈុត​ស្នេហា​ជាមួយ​បុរស​វ័យ​ក្មេង ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖

Song Joong Ki
Song Joong Ki
Song Joong Ki និង Jo Han Chul
Song Joong Ki និង Jo Han Chul
Song Joong Ki និង Jo Han Chul
Song Joong Ki និង Jo Han Chul

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]