ភ្នំពេញ៖​ កាលពីយប់មិញ ក្នុងកម្មវីធី ប្រឡងចម្រៀង Cambodian Idol ទទួលបានការចាប់អារម្មណ៍សារជាថ្មីំម្តងទៀត ក្នុងបេក្ខនារីមួយរូប បានចូលរួម ក្នុងកម្មវីធី ប្រកួកប្រជែងថ្នាក់អន្តរជាតិមួយនេះ ទៅនឹងសម្រស់​ក៏ដូចជាសម្លេងរបស់នាង។

ជាក់ស្តែង តាមរយៈ វីដេអូ គេត្រូវបានឲ្យដឹងថា បេក្ខនារីរូបនោះ មានឈ្មោះ ស៊ីម ម៉ាការ៉ាត់ពេជ្រចរណៃ អាយុ ២១ ឆ្នាំ ដែលបានធ្លាប់បានចូលរួមប្រកួតប្រឡង «Miss Universe Cambodia» ក្នុងឆ្នាំ ២០២១ រួចមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត អតីតបេក្ខភាព Miss universe បានបកស្រាយទៅនឹងបទចម្រៀងដែលមានចំណងជើង «Flashlight» ដែលត្រូវបានបង្ហើបសម្លេងឡើងគួរឲ្យស្រលាញ់ មានភាពទាក់ទាញជាខ្លាំង ដែលបានធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍ជាខ្លាំង ក្រៅពីច្រៀងបានពីរោះនោះទេ គួបផ្សំទៅនឹងរូបសម្រស់ទៀតផង បានធ្វើឲ្យរូបនាង មានភាពលេចធ្លោទ្វេដងតែម្តង៕

ចង់ដឹង កាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]