ភ្នំពេញ៖ ក្នុងឱកាសដ៏វិសេសវិសាលនៃកម្មវិធីសម្ពោធផ្ទះគំរូ និងបើកលក់ប្លុកថ្មី របស់បុរី ទីលាង ដង្កោ ហ្រ្គីនផាក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សា គណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ បានសម្ពោធឱ្យដាក់លក់ជាផ្លូវការឃើញថា ទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនដែលអញ្ជើញចូលរួមកម្មវិធីយ៉ាងច្រើនកុះករចាប់តាំងពី ចាប់ផ្ដើមកម្មវិធី រហូតដល់កម្មវិធីបានបញ្ចប់ជាស្ថាពរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រសាសន៍របស់ លោក ម៉ែន មនោ នាយកគ្រប់គ្រងទូទៅ បានលើកឡើងថា បុរី ទីលាង ដង្កោ ហ្រ្គីនផាក ដែលមានទីតាំងស្ថិតនៅលើផ្លូវព្រៃស ភូមិព្រៃវែងខាងកើត ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចាប់ផ្ដើមកសាងឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្ទៃដី ២៥ ហិចតាដែលធំជាងគម្រោងនានា នៅក្នុងតំបន់ជាមួយគ្នានេះ គិតចាប់ពី ថ្ងៃសាងសង់មកដល់ពេលបច្ចុប្បន្ននេះ បុរី ទីលាង មានអាយុកាល១ឆ្នាំជាងហើយ។ ជាគម្រោងដែលមានទីតាំងល្អ បរិយាកាសស្រស់ស្រាយលើផ្ទៃដីគ្រប់ដណ្ដប់ដោយសួនបៃតង ដែលធ្វើឱ្យការរស់នៅប្រកបដោយបរិយាកាសបរិសុទ្ធ និងជាគម្រោងអភិវឌ្ឍលំនៅដ្ឋានច្រើនប្រភេទមានដូចជា៖ វីឡាទោល, វីឡាភ្លោះ, វីឡាកូនកាត់ និង ផ្ទះអាជីវកម្ម ជាដើម។
លើសពីនេះទៅទៀត បុរី ទីលាង ជាទីតាំងដែលព័ទ្ធជុំវិញទៅដោយតំបន់សក្តានុពលធំៗ និងជាមុខព្រួញដ៏សំខាន់សម្រាប់ម្ចាស់អាជីវកម្ម និងការស់នៅរួមមានតំបន់៖
· ផ្លូវជាតិលេខ២ និង លេខ៣ ដែលតភ្ជាប់ជាមួយខេត្ត
កណ្តាល ខេត្តកំពង់ស្ពឺ តាកែវ និង ខេត្តកំពត។
· ជាប់ក្រវ៉ាត់ក្រុងទី៣
· ក្បែរផ្លូវ ៦០ ម៉ែត
· ក្បែរគម្រោងផ្សារអ៉ីអន៣
· ព្រលានយន្តហោះថ្មីដែលកំពុងសាងសង់
· ក្បែរស្តុបចម្ការដូង ។
ឆ្លៀតឱកាសនេះដែរ លោកឧកញ៉ា ឡាង ទីលាង អគ្គនាយក បុរី ទីលាង បានថ្លែងអំណអរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមក្នុងឱកាសដ៏ឧត្តុងឧត្ដម នៃពិធីសម្ពោធ និងបើកលក់ប្លុកថ្មីនៃបុរី ទីលាង យ៉ាងច្រើនកុះករ។ លោកឧកញ៉ាក៏មានប្រសាសន៍បន្តទៀតថា ឆ្លងតាមរយៈបទពិសោធន៍ជាច្រើនលើវិស័យជំនួញ និងអាជីវកម្មក្នុងស្រុក និងការមើលឃើញពីភាពរីកចម្រើនលើវិស័យអចលនទ្រព្យនៅកម្ពុជា និងមានចក្ខុវិស័យចង់អភិវឌ្ឍសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែមានភាពប្រសើរឡើង ក៏បានជម្រុញចិត្តឱ្យរូបលោកចាប់ផ្ដើមកសាងបុរី ទីលាង ឱ្យលេចរូបរាងឡើងក្នុងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ ដើម្បីចូលរូមចំណែកមួយដ៏សំខាន់ដល់ការកសាងសេដ្ឋកិច្ចជាតិ ផ្ដល់ការងារដល់ប្រជាជនខ្មែរ កែប្រែមុខមាត់ទឹកដីព្រៃសឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចធំជាងគេ និងដើម្បីប្រកួតប្រជែងលើទីផ្សារជាតិនិងអន្តរជាតិឱ្យកាន់តែមានភាពប្រសើរឡើង។
លើសពីនេះទៅទៀតបុរីទីលាងមានចក្ខុវិស័យ ចូលរួមចំណែកផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ជៀសឆ្ងាយពីការធ្វើចំណាកស្រុកទៅប្រទេសដទៃទៀត និងក្លាយជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំជាងគេនិងល្អផ្ដាច់គេមួយនៅក្នុងស្រុក ដើម្បីលើកមុខមាត់ថ្មីដល់កម្ពុជា។ គ្រប់ប្រភេទផ្ទះទាំងអស់របស់បុរីទីលាង ត្រូវបានសាងសង់ឡើងគឺប្រកបដោយគុណភាពល្អ និងអនុលោមទៅតាមបទដ្ឋាន នៃការសាងសង់យ៉ាងត្រឹមត្រូវ និងការយកចិត្តទុកដាក់ខ្ពស់ប្រកបដោយសោភ័ណភាព គុណភាព អមជាមួយនឹង សំណង់ហេដ្ឋារចនាសម្ព័ន្ធ មានសួនច្បារបៃតងប្រកបដោយបរិយាកាសបរិសុទ្ធ សាលារៀននអន្តរជាតិ ផ្សារទំនើប អគារពាណិជ្ជកម្ម និងសន្តិសុខសុវត្ថិភាព ២៤ម៉ោង ដល់អ្នករស់នៅក្នុងបុរី ។
ក្រោយពីមតិស្វាគមន៍ និងរៀបរាប់ពីស្ថានភាពរបស់បុរី ទីលាង រួចរាល់ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង ក៏បានលើកឡើងក្នុងពិធីសម្ពោធផ្ទះគំរូនេះថា បុរី ទីលាង ដង្កោ ហ្គ្រីនផាក ជាបុរីមួយឈានមុខគេ ក្នុងតំបន់ព្រៃស ស្ថិតនៅលើទឹកដីមានសក្ដានុពលខ្លាំង មានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ និងងាយស្រួលដល់ការរស់នៅរបស់ប្រជាជន ជាពិសេសនោះគឺថា បុរី ទីលាង ស្ថិតក្នុងតំបន់ អចលនទ្រព្យឡើងថ្លៃឥតឈប់ឈរជារៀងរាល់ឆ្នាំ ជាឱកាសដ៏ល្អសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មផងដែរ៕
Facebook Page : https://web.facebook.com/BoreyTyLeang
Telegram Channel : https://t.me/boreytyleangdangkorgreenpark
🗺ទីតាំងការិយាល័យគម្រោង ៖ Google Map: https://lnkd.in/gRv2j-kQ
Contact : 061 35 7777
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]