បច្ចុប្បន្នជំងឺអុតស្វា កំពុងតែបន្ដកើតមាននៅបតាមបណ្ដាប្រទេសជាង ១០លើពិភពលោក រីឯក្រសួងសុខាភិបាលកម្ពុជាក៏បានប្រកាសឲ្យមានការប្រុងប្រយ័ត្នជាខ្លាំងទោះជំងឺនេះមិនទាន់មានវត្តមាននៅកម្ពុជាក៏ដោយ។
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល កាលពីថ្ងៃទី២២ ខែឧសភា បានចេញសេចក្ដីប្រកាសរួមមួយស្ដីអំពីការវិវត្ដ នៃជំងឺឆ្លងប្រភេទថ្មី អុតស្វា (Monkeypox) ដែលកំពុងតែឆ្លងចូលប្រទេសចំនួន១៦ប្រទេសលើពិភពលោកគិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ នេះបើតាមអ្វីដែលលោកជំទាវបានដកស្រង់ពីអង្គការសុខភាពពិភពលោក។ ថ្វីត្បិដតែជំងឺចម្លែកនេះ មិនទាន់រាលដាលមកកម្ពុជាក៏ពិតមែន ប៉ុន្ដែលោកជំទាវអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចូលរួមការពារ ជាពិសេសតាមតំបន់ មន្ទីរពេទ្យ សហគមន៍ ទីប្រជុំជន ច្រកចេញចេញចូល អ្នកដំណើរ ដែលធ្លាប់មានប្រវត្ដិមកពីតំបន់ជំងឺ ជាមួយនឹងរោគសញ្ញា ក្ដៅខ្លួន កើតកន្ទួល រមាស់ ពងបែក មានទឹក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងស្ថានភាពសង្ស័យអ្នកដែលមានរោគសញ្ញាដូចជា ក្ដៅខ្លួន ហើមកូនកណ្ដុរ ឈឺក្បាលខ្លាំង ឈឺសាច់ដុំ មានពងបែកលើរាងកាយ ត្រូវផ្ដល់ដំណឹងទៅកាន់មន្ទីរពេទ្យជាចាំបាច់ដើម្បីធ្វើរោគវិនិច្ឆ័យ ការពារ និងត្រូវបន្ដដាក់ឲ្យនៅដាច់ដោយឡែក ជៀសវាងការចម្លងពីមួយទៅមួយបន្ដទៀត។ ករណីដែលអាចចម្លងជំងឺនេះបាន ដូចជា ការប៉ះពាល់អ្នកជំងឺ ប្រើប្រាស់របស់រួមជាមួយអ្នកជំងឺ ការរួមភេទ នៅគៀកអ្នកជំងឺ និង ជំងឺនេះក៏អាចឆ្លងពីម្ដាយទៅកូនពេលក្នុងផ្ទៃ និងពេលសម្រាលបានដែរ។
តាមសេចក្ដីប្រកាសរបស់អង្គសុខភាពពិភពលោកបានបញ្ជាក់ថា មិនទាន់មានករណីស្លាប់ដោយសារជំងឺនេះនៅឡើយទេ ហើយក៏មិនទាន់មានវាក់សាំងជាផ្លូវការនោះដែរ។ ម្យ៉ាងវិញទៀតជំងឺនេះក៏មិនមានការគំរាមកំហែងអ្វីដល់អាយុជីវិតដែរ។ ប៉ុន្ដែវាអាចបង្កការរំខាន់ដល់ជីវភាពប្រចាំថ្ងៃ ដែលអ្នកកើតជំងឺនេះអាចចំណាយពេលព្យាលបាល ចន្លោះពី ១ទៅ ២សប្ដាហ៍ និង ផលវិបាកបន្ទាប់អាចបង្កឲ្យមានស្នាមជាប់នៅលើស្បែក ប្រសិនព្យាបាលមិនបានល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]