បរទេស៖ ក្រោយពីបានរៀបការមានស្វាមី យ៉ាងមានសុភមង្គល​រួចហើយ ក្រឡេកមកមើលពីជីវិតផ្ទាល់ខ្លួន របស់ តារាស្រី Paris Hilton ជាមួយនឹងភាពហ៊ឺហាវិញម្ដង ក៏មិនចាញ់គ្នាដែរ ស្របពេលដែលមានទ្រព្យសម្បត្តិជាច្រើន ធ្វើឲ្យនាងកាន់តែមានភាពប្រណីតក្នុងការរស់នៅ។

ជាពិសេស ក្រៅពីនៅសល់លុយរាប់លានដុល្លារហើយនោះ Paris Hilton ក៏បានបង្ហាញឲ្យឃើញពីរបស់របរប្រើប្រាស់ទំនើបទាន់សម័យ និងមានតម្លៃថ្លៃទៀតផង។ ជាពិសេស រូបនាងបានធ្វើឲ្យគ្រប់គ្នា ចាប់អារម្មណ៍នៅពេលដែលដឹងថា នាងគឺជាម្ចាស់រថយន្តទំនើបដែលមានតម្លៃខ្ពស់ខ្លាំង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាស្រីរូបនេះ ត្រូវបានគេដឹងថា នាងបានបានលក់រថយន្តទំនើបៗមួយចំនួន រួមមានរថយន្តម៉ាក Mercedes-Benz SLR McLaren ដ៏ល្បីតម្លៃ ៤៦៣០០០ដុល្លារ និងរថយន្ត Lexus LFA ពណ៌លឿងចំនួន ៣៧៥០០០ដុល្លារ។ តែទោះជាយ៉ាងណា កាលពីមុនមកនេះ Paris Hilton ក៏ត្រូវបានគេមើលឃើញ ពីការបង្ហាញខ្លួនជាបន្តបន្ទាប់ ជាមួយនឹងរថយន្តម៉ាកល្បីៗផ្សេងៗទៀតជាច្រើន ដែលតម្លៃនៅក្នុងនោះគឺមិនក្រោម ១០ម៉ឺនដុល្លារ នោះឡើយ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពឡាន
រូបភាពឡាន
រូបភាពឡាន
រូបភាពឡាន
រូបភាពឡាន
រូបភាពឡាន
រូបភាពឡាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]