ភ្នំពេញ៖ អាចនិយាយបានថាបវរកញ្ញា Miss Teen International Cambodia 2021 កញ្ញា ឌី បញ្ញាវិមាលា ជាម្ចាស់ជ័យលាភីវ័យក្មេង ដែលមានទាំងចំណេះដឹង រូបសម្ផស្ស និងទេពកោសល្យល្អម្នាក់ ដែលមហាជនតែងតែមើលឃើញ។ ពិតណាស់ ចាប់តាំងពីនាងគ្រងមកុដបវរកញ្ញាយុវតីអន្តរជាតិកម្ពុជាមក នាងទទួលបានប្រជាប្រិយភាពខ្លាំងតែម្ដង។
មួយវិញទៀត មួយរយៈចុងក្រោយនេះកញ្ញា ឌី បញ្ញាវិមាលា កាន់តែទទួលបានការងារច្រើនជាបន្តបន្ទាប់ មិនថាថតម៉ូត ថតស្ពតពាណិជ្ជកម្មនោះទេ។ មួយវិញទៀត ថ្មីៗនេះនាងក៏ក្លាយជាគណៈកម្មការក្នុងកម្មវិធី Miss Preteen International Cambodia ក្នុងវគ្គសម្ភាសន៍ផ្ទាល់ទៀត។ ក្នុងនោះដែរ ខណៈកំពុងត្រៀមខ្លួនទៅប្រកួតលើឆាកអន្តរជាតិ នាងក៏បានប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លួនឯងជាប្រចាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង មុននេះកញ្ញា ឌី បញ្ញាវិមាលា បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម និងហ្វេន ងាកមកចាប់អារម្មណ៍លើរូបភាពរបស់នាងគ្រប់ៗគ្នា ខណៈដែលនាងបានតុបតែងខ្លួនស្លៀកឈុតបុរាណបែបច្នៃដែលមានឈ្មោះ អប្សរទេវី។ ដោយរូបភាពជាច្រើនសន្លឹកនោះ គេឃើញសម្រស់នាងកាន់តែលេចធ្លោស្រស់ស្អាតផូរផង់ថែមមួយកម្រិតទៀត។ ហើយកាយវិកាដែលនាងបានបង្ហាញ មើលទៅពិតជាល្វត់ល្វន់ ទន់ភ្លន់សាមសួន សាកសមជានារីខ្មែរ គ្មានកន្លែងណាទាស់ភ្នែកឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]