បរទេស៖ ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain កីឡាករ Kylian Mbappe ត្រូវបានគេរាយការណ៍មកថា បានដាក់ការស្នើសុំទៅកាន់ក្លិបម្ចាស់ជើងឯកនៃក្របខណ្ឌ Ligue 1 ឱ្យផ្ទេរយកខ្សែបម្រើរបស់ Barcelona កីឡាករ Frenkie de Jong។

Kylian Mbappe
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ថ្មីៗនេះ Mbappe បានយល់ព្រមបន្តកុងត្រាថ្មីជាមួយ PSG រយៈពេល ៣ ឆ្នាំបន្ថែមទៀត ពោលគឺដល់ឆ្នាំ ២០២៥, ក្នុងនោះក្លិបក៏បានផ្តល់លក្ខខណ្ឌពិសេសមួយចំនួនឱ្យរូបគេមានសិទ្ធក្នុងការជួយសម្រេចក្លិបដើម្បីលក់ចេញ និងទិញចូលកីឡាករថ្មីផងដែរ។

Frenkie de Jong

យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់កាសែត Fichajes បានឱ្យដឹងថា Mbappe បានដាក់ការស្នើសុំឱ្យ PSG នាំយក De Jong មកកាន់ទឹកដី Parc des Princes នៅរដូវក្តៅនេះ, ខណៈបច្ចុប្បន្នលោក Xavi ក៏មានបំណងចង់ឱ្យ Barca លក់ខ្សែបម្រើសញ្ជាតិ ហូល្លង់ រូបនេះចេញផងដែរ ដោយសារតែវិបត្តិហិរញ្ញវត្ថុក្លិប៕

ប្រភព៖: Sportsmole

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]