ត្បូងឃ្មុំ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខ និងជាសាជីវកម្មមានទំនួលខុសត្រូវសង្គមដ៏សកម្មមួយរបស់កម្ពុជា បានបរិច្ចាគទឹកប្រាក់ 35,000 ដុល្លារអាមេរិក ដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ។ ទឹកប្រាក់នេះត្រូវបានបរិច្ចាគជូនមន្ទីរពេទ្យសម្រាប់ការសាងសង់អគារទី 2 ដើម្បីផ្ដល់ការព្យាបាលដល់ប្រជាជនប្រមាណ 469,000 នាក់ (ក្នុងនោះ 239,000 នាក់ជាស្ដ្រី) ដែលរស់នៅក្នុងស្រុកចំនួនបួនក្បែរនោះ និងលើកកម្ពស់គុណភាពនៃការធ្វើរោគវិនិច្ឆ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីប្រគល់ប្រាក់បរិច្ចាគនេះ ធ្វើឡើង​ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត កែវ​ វណ្ណៈ​ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ​ និងលោកស្រី ធាម​ រមណី​ នាយិកាទំនាក់ទំនងគូភាគី-ប្រធានគ្រប់គ្រងតំបន់នៃធនាគារ ABA រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ។

ថ្លែងក្នុងពិធីនេះផងដែរ លោកស្រី ធាម រមណី មានប្រសាសន៍ថា៖

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1966 ជាមួយនឹងចក្ខុវិស័យរបស់ខ្លួន ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រសុខាភិបាលរបស់រាជរដ្ឋាភិបាលក្នុងខេត្តត្បូងឃ្មុំ។

កាលពីដើមឆ្នាំនេះ ធនាគារ ABA ក៏បានបរិច្ចាគថវិកាដល់ TYDA និង AMT ក្នុងមួយអង្គការ 100,000 ដុល្លារអាមេរិក និងបានបរិច្ចាគថវិកា 200,000 ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]