ថៃ៖ ស្របពេលដែលទទួលបានសមាជិកថ្មីបន្ថែមម្នាក់មក គូស្វាមីភរិយា តារាស្រី Chompoo និងស្វាមីរបស់នាង កាន់តែបង្ហាញពីសុភមង្គលក្នុងគ្រួសារ និងភាពរីករាយ ជាពិសេស កាលពីកន្លងទៅ នាងនិងស្វាមី ថែមទាំងបានរៀបចំខួបអាពាហ៍ពិពាហ៍គម្រប់ ៧ ឆ្នាំរួមគ្នា ដែលជារូបភាពដ៏កម្រនឹងបានឃើញ ផងដែរ។

ដោយឡែក ថ្មីៗនេះវិញ តារាស្រី Chompoo បានបង្ហោះរូបភាពស្វីតៗជាមួយគ្នាទៀតហើយ ដែលជារូបភាពរវាងនាង និងស្វាមី អង្គុយក្បែរគ្នា ជាមួយនឹងស្នាមញញឹមដ៏ភ្លឺស្វាង ដែលត្រូវបានហ្វេនៗសរសើរថា ជារូបភាពដ៏គួរឱ្យស្រលាញ់បំផុត ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់នោះគឺ អ្នកគាំទ្រទាំងឡាយបានចាប់អារម្មណ៍ថា ទីកន្លែងដែលអ្នកទាំងពីរកំពុងតែអង្គុយនោះ គឺស្ថិតនៅក្នុងរថយន្ត Lamborghini ដ៏ប្រណិត បង្ហាញពីភាពហាយសូរស៊ីវីល័យ នៅក្នុងជីវិតគ្រួសារ ដែលក្រៅពីភាពផ្អែមល្ហែមហើយ ពួកគេកំពុងតែមានជីវិតរស់នៅយ៉ាងល្អ ផងដែរ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Chompoo និងស្វាមី
Chompoo និងស្វាមី
Chompoo និងស្វាមី
Chompoo និងស្វាមី
Chompoo និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]