បរទេស៖ សារព័ត៌មាន Xports បានរាយការណ៍ថា Sooyoung សមាជិកក្រុម SNSD និងតារាសម្តែង Jung Kyung Ho កំពុងធ្វើដំណើរទៅសហរដ្ឋអាមេរិកជាមួយគ្នា សម្រាប់គម្រប់ខួប Anniversary ១០ ឆ្នាំ របស់អ្នកទាំងពីរ នាពេលខានមុខ។

ជាក់ស្តែង នៅថ្ងៃទី ២២ ខែឧសភា តារាសម្តែង Jung Kyung Ho បានបង្ហោះរូបថតមួយចំនួននៅលើទំព័រផ្ទាល់ខ្លួនរបស់លោក ដោយក្នុង​រូបថត​តារា​សម្ដែង​រូប​នេះ​ដើរ​តាម​ផ្លូវ​ក្នុង​ទីក្រុង Los Angeles។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍ មួយថ្ងៃមុននេះ Sooyoung ក៏បានបង្ហោះរូបថតដំណើរកម្សាន្តរបស់នាងនៅសហរដ្ឋអាមេរិកផងដែរ។ តារា​ចម្រៀង​រូប​នេះ​បាន​ទៅ​ទស្សនា​វិចិត្រសាល​សិល្បៈ​មួយ​ក្នុង​ទីក្រុង Los Angeles ហើយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដូចគ្នា។

ក្រោយពីឃើញ អ្នកទាំងពីរ បានចេញរូបភាព នៅកន្លែងតែ ដោយចៃដន្យបែនេះ ហ្វេនៗ បានឃើញហើយនោះ ពួកគេមានភាពសប្បាយរីករាយយ៉ាងខ្លាំង ព្រមទាំងជូនពរ ទៅដល់ អ្នកទាំងពីរ ឲ្យកាន់តែស្រលាញ់គ្នាកាន់តែខ្លាំងឡើង ដោយនេះគេត្រូវបានឲ្យដឹងថា វាជាមានរយៈពេល ១០ឆ្នាំ ចាប់តាំងពួកគេ មានទាក់ទងគ្នាកាលពី ២០១២៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]