ថៃ៖ កសិករថៃម្នាក់ទើបតែលក់គោរបារ របស់ខ្លួន បានតម្លៃរហូតដល់ចំនួន ៦លាន បាត ដែលគិតជាលុយដុល្លារប្រហែល ១៨៧,៥០០ ដុល្លារ ដែលកំពុងទទួលបានការចាប់អារម្មណ៍ ពាលពេញលើបណ្តាញសង្គមហ្វេសប៊ុក។

នេះបើតាមប្រភពដដែល ដែលបានចែកចាយរូបភាពប៉ុន្មានសន្លឹកនោះ បានមើលឃើញ ទឹកមុខ​របស់ ម្ចាស់គោបារ មួយនេះ ឃើញហើយ មានការ រំភើបជំនួស ដោយនេះបានធ្វើឲ្យមហាជន មិននឹកស្មានថា ត្រឹមសត្វគោបារមួយក្បាលបែរជាលក់បានតម្លៃថ្លៃយ៉ាងនេះទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ វាមិនសង្ស័យនោះទេ ដែលសត្វគោ ត្រូវបានឲ្យតម្លៃថ្លៃគួរឲ្យកត់សម្គាល់បែបនេះ ព្រោះប្រទេសថៃ​តែងតែ ឲ្យតម្លៃទៅលើផលិតផលក្នុងស្រុក ជាពិសេសកសិករនេះតែម្តង ដែលគិតមើលទៅ ពិតជាគួរឲ្យកោតសរសើរ ហើតវាក៏ជាកម្លាំងចិត្តដែលមិនអាចគណនា សម្រាប់ ប្រជាពលរដ្ឋកសិករដូច្នេះដែរ៕

ប្រភព៖ Camcar Collection

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]