ប្រទេសថៃ ៖ ពិតណាស់ ក្រោយត្រូវរក្សាស.ពដល់ទៅ ៣ខែ ថ្ងៃនេះ រូបរាងរបស់តារាស្រី Tangmo ត្រូវបានគេដាក់ក្នុង ប្រអប់ម.ឈូសយ៉ាងស្រស់ស្អាត យកទៅបូ.ជា កាលពីព្រឹកមិញនេះហើយ ស្របពេល ប៉ុន្មានថ្ងៃនេះ ហ្វេសប៊ុកផ្លូវការរបស់រូបនាង បានបង្ហោះរូបភាព សារ និងវីដេអូខ្លី ហាក់កំពុងតែត្រៀមនឹង បង្ហាញភស្តុតាងពិតប្រាកដ ដែលធ្វើឲ្យខ្លួន បា.ត់ប.ង់ជីវិត។

យ៉ាងណាក្តី ក្រោយកញ្ញា Mo Amena បានទៅដល់ក្នុងពិធី អ្នកកាសែត បានសាកសួររូបនាងពី មនុស្សនៅពីក្រោយ ការបង្ហោះនានា នៅក្នុងបណ្តាញសង្គមផ្លូវការរបស់ Tangmo ទាំង Facebook និងInstagram ក្នុងនោះ រូបនាង បានបញ្ជាក់ថា ខ្លួនបានស្គាល់ ហើយការបង្ហោះនីមួយៗ សុទ្ធតែមាន ការពិភាក្សាជាមួយរូបនាងថែមទៀតផង លើសពីនេះទៅទៀត រូបនាងបាន ឃើញរូបភាព និងភស្តុតាងជាច្រើនផ្សេងទៀត ប៉ុន្តែពេលនេះ មិនអាចប្រាប់បានឡើយ ថាមនុស្សម្នាក់នោះជានរណា ជាងនេះទៅទៀត មនុស្សម្នាក់នោះ បានទាក់ទងទៅខ្លួនមុន ហើយក៏បាននិយាយជាមួយគ្នាច្រើនផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ Thailand star- Cambodia Fanclub

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]