ថៃ៖ រហូតដល់វិនាទីចុងក្រោយ នៅក្នុងពិធីបុណ្យរបស់ តារាស្រី Tangmo ដែលបន្ថែមពីលើការរៀបចំយ៉ាងស្រស់ស្អាតសម្រាប់នាងផ្ទាល់នោះ ក៏មានមិត្តៗជាច្រើន បានមកជូនដំណើរជាលើកចុងក្រោយ និងបង្ហាញពីអារម្មណ៍នឹករឮកចំពោះនាងជាងនិច្ច។
អ្វីដែលសំខាន់និងធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់នោះ គឺជាទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត ដែលត្រូវបានបង្ហាញឡើងដោយ A Saphachai ដែលបានបង្ហោះនៅលើបណ្ដាញសង្គម ពីរូបភាពរបស់ លោក Bird ដែលជាគូស្នេហ៍របស់ Tangmo និងបានទៅចូលរួមក្នុងកម្មវិធីមួយនេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ លោក Bird បានកាន់ឆ្មាដែលជាឆ្មារបស់ Tangmo យកមកចូលក្នុងកម្មវិធី និងបានមកអង្គុយក្បែរម.ឈូ.ស រួមជាមួយនឹងការបើកកាបូប យកឆ្មានោះចេញមក ដើម្បីមកជូនដំណើរនាងជាលើកចុងក្រោយ និងជាពេលវេលាដ៏ក្កុកក្ដួល សម្រាប់លោក ដែលធ្វើមនុស្សជាច្រើន បានឃើញហើយ ថែមទាំងស្រក់ទឹកភ្នែកទៀតផង៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]