បរទេស៖ មិនត្រឹមតែចាប់អារម្មណ៍ទៅលើភាពល្បីល្បាញ តែប៉ុណ្ណោះទេ តែសម្រាប់ តារាស្រី Angelina Jolie ក៏ត្រូវបានហ្វេនៗជាច្រើន កាន់តែយកចិត្តទុកដាក់ចំពោះជីវិតគ្រួសារ ជាពិសេស កូនៗរបស់នាង តែម្ដង។ 

នៅក្នុងនោះដែរ សម្រាប់កូនស្រីទាំងពីរ របស់ Angelina រវាង Shiloh ដែលមានអាយុ ១៦ ឆ្នាំ និង Vivienne ដែលមានអាយុ ១៤ ឆ្នាំ បានធ្វើឲ្យមហាជនមានការពិបាក ក្នុងការកំណត់អត្តសញ្ញាណរបស់អ្នកទាំងពីរ នៅពេលដែលបងប្អូនស្រីពួកគេ បានបង្ហាញខ្លួននៅក្នុងរូបភាពតែមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ថែមទាំងមានការលើកឡើងថា ខណៈពេលកំពុងស្ថិតក្នុងពេលពេញវ័យ កូនស្រីទាំងពីរ របស់តារាសម្ដែងរូបនេះ កាន់តែបង្ហាញរូបរាងស្រដៀងគ្នាកាន់តែខ្លាំងឡើង ព្រមទាំងមានភាពស្និទ្ធស្នាល រួមទាំងបានឃើញពីកម្ពស់ប្រហាក់ប្រហែលគ្នា ទៀតផង។ 

លើសពីនេះ ក្នុងអំឡុងពេលដើរទិញឥវ៉ាន់នាពេលថ្មីៗនេះ នៅទីក្រុង Los Angeles កូនស្រីទាំងពីររបស់ Angelina បានធ្វើឱ្យទស្សនិកជន មានការភាន់ច្រឡំ ដោយសារតែ មើលមិនដឹងថា មួយណាជាបងស្រី និងមួយណាជាប្អូនស្រីនោះឡើយ ព្រមទាំងមានស្ទីលតែងខ្លួន ចូលចិត្តស្លៀកពាក់បែបយុវវ័យដូចគ្នា ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Shiloh
Angelina និង កូនស្រី Shiloh
Angelina និង កូនស្រី Vivienne
Shiloh
Vivienne
Angelina និង កូនស្រីទាំងពីរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]