ហុងកុង៖ ខាងម្ចាស់ហាងលក់ប្រដាប់ក្មេងលេងនៅហុងកុងបានចេញប្រាក់សងវិញពេញលេញ និងសុំទោសចំពេលមានការតវ៉ាជាសាធារណៈកាលពីថ្ងៃអង្គារ បន្ទាប់ពីបានចោទប្រកាន់ក្មេងម្នាក់ថាទាត់ និងបំបែកតុក្កតាដាក់តាំង ដែលមានតម្លៃជាង ៥ម៉ឺនដុល្លារហុងកុង នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
តាមប្រភពដដែល KK Plus ដែលជាហាងលក់ប្រដាប់ក្មេងលេង បានក្លាយជាទីចាប់អារម្មណ៍ ត្រូវបានគេ លើកយកមកនិយាយ គ្រប់ៗគ្នា កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបុគ្គលិកបានចោទប្រកាន់កុមារថាមានចេតនាទាត់តុក្កតា Teletubbies ពណ៌មាស កម្ពស់ ១.៨ ម៉ែត្រ ដួលធ្លាក់បែក ធ្វើឲ្យបុគ្គលិក បានទាមទារឱ្យឪពុកម្តាយក្មេងនោះ ផ្តល់ប្រាក់សំណងជាង ៣៣,០០០ ដុល្លារហុងកុង ប្រហែលជិត ៥ ពាន់ដុល្លារ ក្រោយពីបញ្ចុះតម្លៃរួច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែវីដេអូនៃឧបទ្ទវហេតុនេះ ដែលបានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីយប់ថ្ងៃអាទិត្យ បានបង្ហាញថា កុមារបានត្រឹមតែឈរបន្តិច ទល់នឹងតុក្កតាដែលមិនមាន ខ្សែរបងបន្ទាត់ហាមឃាត់ ខណៈក្នុងហាងមានមនុស្សច្រើន ដែលធ្វើឲ្យ សាធារណជន ធ្វើការ បញ្ចេញមតិរិះគន់ ការដោះស្រាយរបស់ក្រុមហ៊ុនចំពោះបញ្ហានេះ។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Kidsland International Holdings Limited ដែលជាអ្នកលក់រាយរបស់ក្មេងលេងដែលបានចុះបញ្ជី និងប្រតិបត្តិករនៃ KK Plus បានចេញលិខិតសុំទោសជាលាយលក្ខណ៍អក្សរទៅកាន់គ្រួសារចំពោះភាពយល់ច្រឡំ ហើយបានប្រគល់ប្រាក់វិញសងទៅឪពុកម្តាយក្មេងនោះតែម្តង៕
ប្រភព៖ https://www.scmp.com/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]