ភ្នំពេញ៖ អាចនិយាយបានថាបេក្ខនារីដែលទទួលបានតំណែងលំដាប់រងក្នុងកម្មវិធី Miss International Cambodia ជាច្រើនរូបបច្ចុប្បន្នកំពុងទទួលបានតំណែងក្លាយជាបវរកញ្ញាក្នុងកម្មវិធីផ្សេងៗជាបន្តបន្ទាប់។ ក្នុងនោះដែរ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ ថ្មីៗនេះកញ្ញា ណូ ហ្វារីដា លំដាប់រងទី២MTIC កំពុងកាន់តំណែងជា Miss Teen Charm Cambodia 2022។ 

ពិតណាស់ កញ្ញា ណូ ហ្វារីដា នឹងមានឱកាសទៅប្រកួតលើឆាកអន្តរជាតិនៅឯប្រទេស Colombia នាពេលខាងមុខនេះក្នុងកម្មវិធីMiss Teen Charm 2022។ ជាមួយគ្នានេះដែរ ស្របពេលដែលនាងគ្រងតំណែងមួយនេះ មានអ្នកលេងបណ្ដាញសង្គម និងហ្វេននាងជាច្រើនបានបង្ហាញពីសេចក្ដីត្រេកអរជំនួសនាងគ្រប់ៗគ្នាតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បច្ចុប្បន្នកញ្ញា ណូ ហ្វារីដា ក៏កំពុងពង្រឹងសមត្ថភាពនិងហ្វឹកហាត់ផ្នែកដើរម៉ូតឲ្យកាន់តែល្អជាងមុនផងដែរ។ លើសពីនេះទៅទៀត បើនិយាយដល់រូបសម្ផស្សនាងពិតជាស្រស់ស្អាត ទាំងមុខមាត់ និងរូបរាង ហើយចំណេះដឹង ព្រមទាំងកោសល្យនាងក៏ល្អ។ សង្ឃឹមថាប្រិយមិត្តនឹងបន្តគាំទ្រនាងឲ្យបានច្រើន ដើមកបីជាកម្លាំងចិត្តសម្រាប់នាងពេលទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខឆាប់ៗនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ណូ ហ្វារីដា 
កញ្ញា ណូ ហ្វារីដា 
កញ្ញា ណូ ហ្វារីដា 
កញ្ញា ណូ ហ្វារីដា 
កញ្ញា ណូ ហ្វារីដា 
កញ្ញា ណូ ហ្វារីដា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]