បរទេស៖ បន្ទាប់ពីបានបង្ហាញខ្លួនយ៉ាងស្រស់សោភា ទាំង​មុខមាត់ និងរូបរាងហើយនោះ បានធ្វើឲ្យ តារាចម្រៀងស្រី Selena Gomez ទទួលបានការយកចិត្តទុកដាក់និងតាមដាន ជាបន្តបន្ទាប់ ស្ទើរតែគ្រប់សកម្មភាពទៅហើយ។

ដោយឡែក ថ្មីៗនេះ ស្រាប់តែមាន អ្នកយកព័ត៌មាន បានចាប់យករូបភាពតារាចម្រៀងស្រីរូបនេះ រួមទាំងប្អូនស្រីរបស់នាង ដែលកំពុងដើរតាមផ្លូវ ក្នុងទីក្រុង Los Angeles ជាមួយនឹងការតុបតែងខ្លួនបែបសាមញ្ញធម្មតា ពាក់​អាវពណ៌​ខ្មៅ ជាមួយ​នឹង​ខោ​ពណ៌​ប្រផេះ​ ពាក់​ស្បែក​ជើង និង​ស្ពាយ​កាបូប​ដៃ​យ៉ាងទាន់សម័យ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ការបង្ហាញខ្លួនមួយនេះ Selena បែរជាធ្វើឲ្យអ្នកទស្សនាយកចិត្តទុកដាក់យ៉ាងខ្លាំង នៅពេលដែលពួកគេ បានមើល​ឃើញ​ ជាមួយ​នឹង​រូបរាង និងផ្ទៃ​មុខ​ទទេដែលគ្មានការតុបតែងយ៉ាងច្បាស់ៗ ​ព្រមទាំងមានភាពជឿជាក់ស្របពេលរូបរាងរបស់នាងកាន់តែល្អប្រសើរ បើទោះជា​នាង​មើល​ទៅ​ហាក់ស្លេក​បន្តិច ដោយសារតែគ្មានក្រែមម្សៅ ក៏ដោយ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Selena
Selena
Selena
Selena
Selena
Selena
Selena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]