ភ្នំពេញ៖ ពិតណាស់ តារាកំប្លែងស្រីវ័យក្មេងដ៏មានប្រជាប្រិយភាព អ្នកនាង នីឡា បានបញ្ចប់ភាពនៅលីវ ចូលរោងការជាមួយស្វាមីជាងពីរខែកន្លងទៅហើយ ដោយពិធីរៀបចំឡើងយ៉ាងធំដុំមិនធម្មតា។

យ៉ាងណាមិញ ក្រោយពីរៀបការហើយបានប៉ុន្មានខែ ពេលនេះ នីឡា ក៏ទទួលបានចំណងដៃកូនស្រី ក្នុងផ្ទៃត្រៀមនឹងសម្រាលឆាប់ៗនេះផងដែរ។ មិនតែប៉ុណ្ណោះអ្វីដែល ធ្វើឲ្យអ្នកគាំទ្រតារាស្រីរូបនេះកាន់តែចាប់អារម្មណ៍ នោះគឺបន្ទប់ដែល នីឡា ជ្រើសរើសត្រៀមសម្រាលដែលស្វាមីរបស់នាង បានថតបង្ហោះនៅលើបណ្ដាញសង្គម នោះពិតជាធំទូលាយ ប្រៀបបាននឹងបន្ទប់សណ្ធាគារដែលមានគ្រឿងបរិក្ខាសម្ភារៈសព្វគ្រប់បែបយ៉ាង មើលទៅពិតជាមានផាសុខភាព និងតម្លៃក៏មិនធម្មតានោះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ បន្ទាប់ពីបានបង្ហោះ ត្រៀមជួបមុខកូនស្រីបែបនេះហើយ ក៏មានអ្នកចូលទៅខមិនជូនពរក៏ដូចជា អបអរសម្រាប់គូស្វាមីភរិយា វ័យក្មេងមួយគូនេះ ដែលត្រៀមក្លាយជាម៉ាក់ប៉ារបស់គេឆាប់ៗផងដែរ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

នីឡា និងគ្រួសារ
នីឡា និងគ្រួសារ
នីឡា
នីឡា និងគ្រួសារ
@originalbattko

ជួបគ្នាឆាប់ៗកូនស្រី 👧🏼👧🏼👧🏼👧🏼

♬ Angel Baby - Slowed - Troye Sivan & xxtristanxo & Slowed Radio
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា