ដោយសារតែវីរុសអុតស្វាបានរាលដាលដល់យ៉ាងហោចណាស់ ១២ប្រទេសហើយនោះ អ្នកជំនាញជុំវិញពិភពលោកបានជំរុញឲ្យគ្រប់គ្នាប្រុងប្រយ័ត្នឲ្យបានដិតដល់អំពីការឆ្លងជំងឺនេះ។ ពិតណាស់ វីរុសឆ្លងមួយប្រភេទនេះ អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត តាមរយៈសារធាតុរាវនៅក្នុងរាងកាយ តំណក់ទឹកតូចៗពីការក្អក និងកណ្ដាស់ ព្រមទាំងសម្ភារៈដែលមានមេរោគដូចជាពូកខ្នើយ ហើយអ្នកជំនាញបានឲ្យដឹងថា អ្នកជំងឺអាចចម្លងមេរោគរហូតដល់រយៈពេល៤សប្ដាហ៍ ក្រោយចេញរោគសញ្ញាដំបូង។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ លោកAmesh Adalja អ្នកជំនាញផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យJohn Hopkinsបានឲ្យដឹងថា អ្នកដែលឆ្លងវីរុសអុតស្វា ដំបូងមានអាការៈគ្រុនក្ដៅមុននឹងចេញកន្ទួលរមាស់លើស្បែក និងមុខ។ លោកបានបន្ថែមថា ដំបៅនៃស្បែកនឹងបាត់ទៅវិញក្នុងរយៈពេលពីរ ទៅបីសប្ដាហ៍ ហើយអ្នកជំងឺអាចចម្លងវីរុសនេះទៅអ្នកផ្សេងបាន ដរាបណាដំបៅស្បែកនៅមិនទាន់ជាសះស្បើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ផ្អែកទៅលើការផ្ទុះជំងឺអុតស្វាកាលពីអតីតកាល និងការណែនាំពីអង្គការសុខភាពពិភពលោកថា រយៈពេលនៃការចម្លងរោគគឺនៅពេលដែលអ្នកជំងឺចេញកន្ទួល និងពងបែក នេះបើយោងតាមប្រសាសន៍របស់លោក Michael Head អ្នកជំនាញសុខភាពសាកលនៅសាកលវិទ្យាល័យ Southampton ក្នុងប្រទេសអង់គ្លេស។ លោកបានបន្តថា ការចម្លងរោគអាចមានរយៈពេល២សប្ដាហ៍ ឬយូរជាងនេះ។
ជាក់ស្ដែង ជំងឺអុតស្វាអាចបណ្ដាលឲ្យអ្នកជំងឺក្ដៅខ្លួន ចេញកន្ទួលលើស្បែក និងដំបៅលើមុខ ឬប្រដាប់ភេទ ហើយជំងឺមួយនេះក៏អាចសម្លាប់ជីវិតមនុស្សរហូតដល់១០%ក្នុងចំណោមអ្នកឆ្លងផងដែរ។
ចំណុចសំខាន់
ដោយសារតែវីរុសអុតស្វាបានរាលដាលយ៉ាងតិច ១២ប្រទេស អ្នកជំនាញជុំវិញពិភពលោកបានជំរុញឲ្យគ្រប់គ្នាប្រុងប្រយ័ត្នឲ្យបានដិតដល់អំពីការឆ្លងជំងឺនេះ។ ពិតណាស់ វីរុសឆ្លងមួយប្រភេទនេះ អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត តាមរយៈសារធាតុរាវនៅក្នុងរាងកាយ តំណក់ទឹកតូចៗពីការក្អក និងកណ្ដាស់ ព្រមទាំងសម្ភារៈដែលមានមេរោគដូចជាពូកខ្នើយ ហើយអ្នកជំនាញបានឲ្យដឹងថា អ្នកជំងឺអាចចម្លងមេរោគរហូតដល់រយៈពេល៤សប្ដាហ៍ ក្រោយចេញរោគសញ្ញាដំបូងនៃវីរុសនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]