កូរ៉េខាងត្បូង៖ តារា YouTuber Lee Jin Ho បាន​ចែករំលែក​ភស្តុតាង​បន្ថែម​ទៀត​ដែល​អះអាង​ថា វា​ទំនង​ជា​មានភាគរយខ្ពស់ ​ដែល​កំពូល​តារា​ចម្រៀង​ពីរ​រូប​គឺ V និង Jennie កំពុង​ណាត់​ជួប ក្រោយរូបភាពដែលគេបានចែកចាយកាលពីថ្មី ៗ នេះ។

នៅក្នុងវីដេអូនោះ លោក Lee Jin Ho បានបង្ហាញរកឃើញ ភស្តុតាងមួយទៀត ដែលលោកបានរកឃើញ និងចង្អុលបង្ហាញថា មានតម្រុយដែលថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហាកាលពីខែមេសា។ នៅក្នុងវីដេអូ Lee Jin Ho ពន្យល់ថា កាលពីថ្ងៃទី ១៧ ខែមេសា Jennie បានបង្ហោះរូបថតដំណើរកម្សាន្តរបស់នាងទៅកាន់ LA ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Lee Jin Ho បានពន្យល់បន្ថែមថា រូបថតនោះគឺជា Jennie ឈរនៅមុខរូបសំណាកថ្ម។ ដូច្នេះតើរូបថតនេះមានអត្ថន័យយ៉ាងណា?លោក​បាន​បន្ត​យ៉ាង​លម្អិត​ថា នេះ​គឺ​ដោយ​សារ Jennie នៅ​ទីតាំង​ដូច​គ្នា​នឹង V ពេល​ដែល​គាត់​បាន​បង្ហោះ​រូបថត​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​។

លោកបានបន្តពន្យល់ថា ដូច្នេះបង្ហាញថា V និង Jennie បានទៅកន្លែងតែមួយដើម្បីថតរូប លើសពីនេះកន្លែងដែលពួកគេបានថតរូបមិនមែនជាតំបន់ទេសចរណ៍នោះទេ គឺនៅទល់មុខហាងលក់សំលៀកបំពាក់។ ជា​កន្លែង​ដែល​សាធារណជន​មិន​ស្គាល់។

ជាការពិតណាស់ ពេលវេលាដែលរូបថតត្រូវបានបង្ហោះគឺនៅឆ្ងាយពីគ្នា ៤ ខែ ប៉ុន្តែពួកគេបានទៅកន្លែងតែមួយនៅលើទឹកដីដ៏ធំល្វឹងល្វើយនោះគឺអាមេរិកខាងជើង។ ជាមួយនឹងរូបថតអ្នកទាំងពីរបានថតនៅកោះ Jeju ធ្វើឲ្យមានពាក្យចចាមអារ៉ាមថា អ្នក​ទាំង​ពីរ​កំពុង​ណាត់​ជួប​គ្នា រូបថត​ទាំង​នេះ​បាន​លេច​មក​ជា​ថ្មី​ម្តង​ទៀត។

Lee Jin Ho ក៏បានបញ្ជាក់ជាថ្មីថា ទីភ្នាក់ងារទាំងពីរមិនបានបដិសេធភ្លាមៗនូវពាក្យចចាមអារ៉ាមនេះទេ ប៉ុន្តែបានរក្សាភាពស្ងៀមស្ងាត់ ជាមួយនឹងភ្នាក់ងាររបស់ BTS និង BLACKPINK នៅស្ងៀម មនុស្សជាច្រើនចាប់អារម្មណ៍ថាតើអ្នកទាំងពីរពិតជានឹងសារភាពចំពោះពាក្យចចាមអារ៉ាមថាមានស្នេហាឬអត់នោះទេ?

ប្រភព៖​ Youtube 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]