កូរ៉េខាងត្បូង៖ ទោះបីជាបានសាងគ្រួសារនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំក្ដី តែគូស្វាមីភរិយា តារាប្រុសស្រី លោក Bi Rain និង Kim Tae Hee នៅតែធ្វើឲ្យហ្វេនៗរំភើបចិត្ត ចំពោះសកម្មភាពជាបន្តបន្ទាប់របស់អ្នកទាំងពីរ ដែលបានបង្ហាញពីក្ដីសុខផ្អែមល្ហែម និងភាពចុះសម្រុងនៅក្នុងគ្រួសារ។ 

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ស្រាប់តែ ម៉ាកយីហោធំមួយ ដែលតំណាងដោយ Kim Tae Hee និង លោក Bi Rain បានចេញទម្លាយនូវទិដ្ឋភាព ពីខាងក្រោយឆាកនៃការថតផ្សាយពាណិជ្ជកម្ម ដែលប្ដីប្រពន្ធមួយគូនេះ ទើបតែបានធ្វើឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យយកចិត្តទុកដាក់បំផុតនោះគឺ ភ្លាមៗនោះ គ្រប់គ្នាបានមើលឃើញពីទិដ្ឋភាពដ៏គួរឲ្យស្រលាញ់​ រវាង Kim Tae Hee និង ស្វាមី ដែលនៅក្នុងនោះ តារាស្រីរូបនេះបានយកដៃប៉ះថ្ពាល់ស្វាមី លេងឲ្យ Bi Rain ញញឹម​ភ្លាម​ៗ ក៏ដូចជា ធ្វើឲ្យមហាជនកាន់តែច្រណែន និងសរសើរមិនដាច់ពីមាត់ ពីភាពផ្អែមល្ហែមរបស់ពួកគេ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

Kim Tae Hee និង Bi Rain
Kim Tae Hee និង Bi Rain
Kim Tae Hee និង Bi Rain
Kim Tae Hee
Kim Tae Hee និង Bi Rain
Kim Tae Hee និង Bi Rain
Kim Tae Hee និង Bi Rain

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]