រាជធានីភ្នំពេញ ៖ នរណាៗក៏ស្គាល់ អ្នកនាង ទ្រី ដាណា សេដ្ឋីចិត្តធម៌ លុយវាល់លានដុល្លារ ជាម្ចាស់ហាងមាស-ពេជ្រ ដាណា ទ្រី ល្បីឈ្មោះប្រចាំខណ្ឌព្រែកព្នៅ និងជា ម្ចាស់ក្រុមហ៊ុនផលិតផល NNP ដែលកំពុងផ្ទុះប្រជាប្រិយភាព នៅកម្ពុជា ព្រមទាំងទើបនឹងសង់ហាងផ្ទាល់ខ្លួនធំស្កឹមស្កៃ កាលពីប៉ុន្មានសប្តាហ៍មុននេះ។

ជាងនេះទៅទៀត នរណាៗក៏ផ្ទុះការកោតសរសើរពី ជីវិតលើគំនរមាសប្រាក់ មួយជាតិចាយលែងអស់របស់រូបនាង ឡានមានស្ទើរគ្រប់ម៉ូត សុទ្ធតែមានតម្លៃកប់ៗក្តោង មិនតែប៉ុណ្ណោះ ផ្ទះមួយខ្នងៗ សុទ្ធតែរៀបចំ មិនឲ្យចាញ់ភូមិគ្រឹះគីឡូ ឧកញ៉ាស្រុកខ្មែរប៉ុន្មានឡើយ បិទសុទ្ធតែឈើពីខាងក្នុង ប្រណីតខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ធ្លាប់តែឃើញ ទិដ្ឋភាពខាងក្នុងផ្ទះ គេឯងចាប់អារម្មណ៍គ្រប់គ្នា តែមកមើល ពីការរៀបចំតុបតែង ទេសភាពក្នុងបរិវេណផ្ទះវិញ ក៏អស្ចារ្យមិនណយទេ មើលមួយភ្លែត ច្រលំនឹងសណ្ឋាគារលំដាប់ផ្កាយហើយ បើការរៀបចំ ត្រជាក់ភ្នែក និងស្រឡះមុខមាត់ គ្រាន់តែឃើញ ក៏ចង់រស់នៅដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   អ្នកនាង ទ្រី ដាណា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភពរូបភាព ៖ Landscape Design

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]