កូរ៉េខាងត្បូង៖ តុលាការកំពូលនៃប្រទេសកូរ៉េខាងត្បូងបានសម្រេចកាត់ទោស អតីតសមាជិកក្រុម Big Bang លោក Seungri មានឈ្មោះពិត Lee Seung Hyun អាយុ ៣២ ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំកន្លះ។
គួររំលឹកថា កាលពីមុន Seungri ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសរុបចំនួន ៩ ករណីក្នុងខែមករា ឆ្នាំ ២០២០ ដែលបានគេរកឃើញ ពីបទពេស្យាចារខុសច្បាប់ ការលេងល្បែងនៅក្រៅប្រទេសខុសច្បាប់ ការផ្សព្វផ្សាយតាមរយៈខ្លឹមសារផ្លូវភេទដែលថតដោយខុសច្បាប់ ការកេងបន្លំ ការគម្រាមកំហែង និងការរំលោភបំពានជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងអំឡុងពេលសវនាការដំបូងរបស់តុលាការយោធា Seungri ទទួលបានការកាត់ទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំបន្ទាប់ពីរកឃើញថាមានពិរុទ្ធលើបទចោទទាំង៩។ បន្ទាប់មក បន្ទាប់ពីការដាក់ពាក្យប្តឹងឧទ្ធរណ៍ ការកាត់ទោសរបស់ Seungri ត្រូវបានកាត់បន្ថយដោយតុលាការយោធាជាន់ខ្ពស់។
ឥឡូវនេះ គិតត្រឹមថ្ងៃទី ២៦ ឧសភា តុលាការកំពូលនៃប្រទេសកូរ៉េខាងត្បូងបានសម្រេចកាត់ទោស Seungri ឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ និង ៦ ខែ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]