ថៃ៖ ពិតណាស់ សម្រាប់ភាពផ្អែមល្ហែមរបស់តារាស្រី Taew Natapohn និងគូស្នេហ៍ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែល្អូកល្អើននឹងគ្នាខ្លាំងឡើង បន្ទាប់ពីបានចំណាយពេលចេញកម្សាន្តជាមួយគ្នាជាបន្តបន្ទាប់។   

ជាពិសេស រឹតតែធ្វើឲ្យហ្វេនៗអ្នកតាមដានជីវិតគូរបស់តារាស្រីរូបនេះ បានងាកមកចាប់អារម្មណ៍ឃើញថា Taew និងមិត្តប្រុសស្រលាញ់គ្នាយូរ មើលទៅអ្នកទាំងពីរហាក់មានទម្រង់មុខកាន់តែដូចគ្នា ជាក់ស្ដែង ដូចរូបភាពប៉ុន្មានសន្លឹកដែល Taew បានបង្ហោះដាក់មុខជិតគ្នាជាមួយនិងមិត្តប្រុស ឃើញថាគឺស្រដៀងគ្នាពិតមែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បណ្ដាទស្សនិកជន ក៏ដូចជា ហ្វេនៗជាច្រើន ចូលមកលេងសើច និងសរសើរពីភាពផ្អែមល្ហែមមិនចេះរឺងស្ងួត របស់អ្នកទាំងពីរ និងបើកបង្ហាញជាបន្តបន្ទាប់ បើទោះបីជាបានទាក់ទងគ្នាអស់ពេលច្រើនឆ្នាំទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Taew និងមិត្តប្រុស
Taew និងមិត្តប្រុស
Taew និងមិត្តប្រុស
Taew និងមិត្តប្រុស
Taew និងមិត្តប្រុស
Taew និងមិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]