យ៉ាងហោចណាស់មានកុមារចំនួន២៦នាក់ ធ្វើតេស្តវិជ្ជមានវីរុសកម្រមួយឈ្មោះថា “Tomato flu” នៅប្រទេសឥណ្ឌា។ យោងតាមមន្ត្រីសុខាភិបាលឥណ្ឌាបានឲ្យដឹងថា កុមារដែលឆ្លងវីរុសមួយនេះ មានស្ថានភាពនឹងនរវិញហើយ និងកំពុងតែស្ថិតក្នុងការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់។ មន្ត្រីជំនាញរូបនេះបន្តថា “កុមារដែលឆ្លងវីរុស Tomato flu មានអាយុចន្លោះពី១ឆ្នាំដល់៩ឆ្នាំ និងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេលពី៥ទៅ៧ថ្ងៃ។”
ព័ត៌មានសំខាន់ៗពីជំងឺTomato flu
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជំងឺTomato flu ជាជំងឺឆ្លងដែលភាគច្រើនបណ្ដាលមកពីមេរោគពោះវៀន។ រហូតមកដល់ពេលនេះ របាយការណ៍បានបង្ហាញថា ការឆ្លងវីរុសនេះ ច្រើនតែកើតលើកុមារ (អាយុក្រោម៥ឆ្នាំ)។ យ៉ាងណាមិញ មនុស្សពេញវ័យក៏អាចឆ្លងជំងឺនេះដូចគ្នា ប៉ុន្តែដោយសារតែប្រព័ន្ធភាពស៊ាំរបស់មនុស្សពេញវ័យរឹងមាំជាងកុមារ ទើបពុំសូវមានករណីឆ្លងច្រើន។
រោគសញ្ញា
រោគសញ្ញាមួយចំនួន ដែលពាក់ព័ន្ធនឹងវីរុស Tomato flu រួមមាន គ្រុនក្ដៅ ដំបៅក្នុងមាត់ និងពងបែក(ពណ៌ក្រហម) នៅលើដៃ ជើង និងគូទ។ រោគសញ្ញាទូទៅផ្សេងទៀតមានដូចជា កន្ទួល រលាកស្បែក និងកង្វះជាតិទឹក។
គន្លឹះមួយចំនួនក្នុងការថែទាំជំងឺ និងបញ្ចៀសការឆ្លង
- ជៀសវាងអេះពងបែក ព្រោះវាអាចបង្កើនការឆ្លងមេរោគ និងរាលដាលបន្ថែមទៀត
- ញ៉ាំទឹកឲ្យបានច្រើន ដោយសារតែវីរុសឆ្លងមួយប្រភេទនេះ អាចនាំឲ្យយើងខ្វះជាតិទឹក
- ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ប្រសិនបើមានរោគសញ្ញា
- រក្សាអនាម័យឲ្យបានត្រឹមត្រូវ ព្រមទាំងងូតទឹកត្រជាក់
- ញ៉ាំរបបអាហារដែលមានសុខភាពល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]