ភ្នំពេញ៖ គ្រឹះស្ថានអប់រំដែលមានទីតាំង​នៅចក្រភពអង់គ្លេស កំពុងផ្តល់អាហារូបករណ៍ដល់គ្រួសារកម្ពុជា។ សាលាអន្តរជាតិ Shrewsbury International School Phnom Penh កំពុងដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ Shrewsbury Gifted Children Scholarship Program ដែល​មាន​តម្លៃ​សរុបចំនួន 500,000 ដុល្លារអាមេរិក ដល់សិស្សកម្ពុជា តាមរយៈការប្រឡងធ្វើ​តេស្តសមត្ថភាព IQ ដែលនឹងធ្វើឡើងនៅថ្ងៃទី 4 ដល់ថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2022។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សាលាអន្តរជាតិ Shrewsbury International School Phnom Penh នឹងក្លាយទៅជាសាលាដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានបរិក្ខារទំនើបទាន់សម័យបំផុត ​ដែលស្រប​តាមកម្មវិធី​អប់​រំ​របស់សាលា Shrewsbury នៅ​ក្នុង​ចក្រភព​អង់គ្លេស​​ ក្នុង​ការ​ផ្តល់​ការអប់រំដ៏ពេញ​លេញ​មួយ​ទៅ​កាន់​អ្នក​សិក្សា​វ័យ​ក្មេង​ ជាមួយ​នឹង​កម្មវិធី​សិក្សា និង​សកម្មភាព​ក្រៅ​សាលា​ដ៏​ល្អបំផុត​​​។​

អាហារូបករណ៍នឹងត្រូវបានដាក់ឱ្យដំណើរការតាមរយៈការធ្វើតេស្តសមត្ថភាព​ IQ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ រួម​ជាមួយនូវ​របាយការណ៍ផ្លូវការផង​ដែរ​។ ជា​ផ្នែក​មួយ​នៃ​កម្មវិធី ការធ្វើតេស្តសមត្ថភាព​ IQ ដែល​មាន​តម្លៃ 600 ដុល្លារនេះ​ នឹងមិនត្រូវ​បាន​គិតថ្លៃទេ។ ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃការធ្វើតេស្តនេះ ភាគីទីបីដែលមានជំនាញវិជ្ជាជីវៈមួយឈ្មោះថា Tutor Impact នឹង​ចូលរួមជាមួយ​សាលាអន្តរជាតិ Shrewsbury International School Phnom Penh ដើម្បីធ្វើតេស្ត IQ ដល់សិស្សដែលចាប់អារម្មណ៍។

Tutor Impact គឺជាក្រុមអ្នក​ផ្តល់​ការ​អប់រំអន្តរជាតិស្ថិត​នៅក្នុង​ទីក្រុង Oxford ចក្រភពអង់គ្លេស ដែលធ្វើ​ការ​ជ្រើសរើសគ្រូបង្រៀនពីសាកលវិទ្យាល័យកំពូលទាំង 10 របស់ចក្រភពអង់គ្លេស រួមទាំង Oxford និង Cambridge។ ពួកគេផ្តល់ការបណ្តុះបណ្តាលជំនាញទន់ ការធ្វើតេស្ត​តក្កវិទ្យា​ទៅ​ដល់​សិស្សនុសិស្ស​ចាប់​ពី​កម្រិត​មត្តេយ្យ​រហូត​ដល់​វិទ្យាល័យ​​ក្នុងប្រទេសចំនួន 10 ផ្សេងៗគ្នា ក៏ដូចជាការ​ផ្តល់​សេវាកម្មចុះ​ឈ្មោះ​ចូលរៀននៅសាកលវិទ្យាល័យឈានមុខគេក្នុងចក្រភពអង់គ្លេស។

លោក Charles Wong សហស្ថាបនិក និងជានាយកប្រតិបត្តិនៃសាលាអន្តរជាតិ Shrewsbury International School Phnom Penh បាន​មាន​ប្រសាសន៍​ថា​៖

  ប្រសាសន៍លោក Charles Wong

លោក​បាន​បន្ត​ថា​៖

ប្រសាសន៍លោក Charles Wong 

កុមារអាយុចន្លោះពី 4 ទៅ 11 ឆ្នាំមានសិទ្ធិទទួលបានការធ្វើតេស្ត IQ នេះ ហើយ​ពួកគេនឹងត្រូវ​បែងចែកទៅ​តាម​លក្ខខណ្ឌ​នីមួយៗ រួម​មាន​៖ ឆ្នាំ​ដំបូង​ (Early Years) គឺជាក្រុម​កុមារដែលមានអាយុពី 2 ទៅ 5 ឆ្នាំ; ដំណាក់កាលសំខាន់ទី 1 (Key Stage 1) មានអាយុពី 5 ទៅ 7 ឆ្នាំ; និងដំណាក់កាលសំខាន់ទី 2 (Key Stage 2)មានអាយុពី 7 ទៅ 11 ឆ្នាំ។ ពិន្ទុ IQ ពី 130 ឬខ្ពស់ជាងនេះ ត្រូវបានចាត់ទុកថាជាកម្រិតប្រកប​ដោយ​ទេពកោសល្យ​ខ្ពស់​ (Gifted level) ខណៈអ្នកដែលមានពិន្ទុ IQ ពី 120-129 គឺនៅកម្រិតឧត្តម(Superior level)។

អាហារូបករណ៍សរុបចំនួន 9កន្លែង ​នឹងត្រូវបានផ្តល់ទៅសិស្ស​ ហើយ​ ក្រុមអាយុនីមួយៗ ទទួល​បាន​អាហារូបករណ៍​ចំនួន​៣កន្លែង​ ​ ទៅ​តាម​លទ្ធផលតេស្តដែលពួក​គេ​ទទួលបាន និងឃ្លីបវីដេអូរយៈពេល 30 វិនាទីដែលពន្យល់ពីមូលហេតុដែលពួកគេចង់សិក្សានៅសាលាអន្តរជាតិ Shrewsbury International School Phnom Penh ព្រម​ទាំង​ការ​ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​វិនិច្ឆ័យផ្សេងៗទៀត។

អាណាព្យាបាលដែលមានចំណាប់អារម្មណ៍ចង់ទទួលបានព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងកម្មវិធីអាហារូបករណ៍ អាច​ទាក់ទងដោយផ្ទាល់ទៅសាលាអន្តរជាតិ Shrewsbury International School Phnom Penh ដែលមានទីតាំងនៅ Flatiron by Meridian អគារភ្នំពេញស៊ីធីសេនធ័រ៕

អំពីសាលាអន្តរជាតិ​ Shrewsbury International School Phnom Penh

សាលាអន្តរជាតិ​ Shrewsbury International School Phnom Penh ដែលជាសាលា​​ផ្តល់​ទាំង​ការ​ស្នាក់​នៅ និង​អាហារ​ដល់​សិស្ស​ដំបូងគេក្នុងប្រទេសកម្ពុជា គឺជាសាលាអន្តរជាតិផ្តល់​ការ​អប់រំដ៏ទំនើបសម្រាប់ទាំង​ក្មេងប្រុស​ និងក្មេង​ស្រី។  អនុវត្តតាមកម្មវិធីសិក្សា​​របស់សាលា​អន្តរជាតិ​ Shrewsbury សាលាអន្តរជាតិ​ Shrewsbury International School Phnom Penh ផ្តល់ការអប់រំ សកម្មភាព​ក្រៅ​សាលា​ដែលល្អបំផុត រួម​ជាមួយនឹងថ្នាក់រៀន ថ្នាក់​ល្ខោន ថ្នាក់​តន្ត្រី កន្លែងស្នាក់​នៅ និង​បរិក្ខារ​​ដ៏​ទំនើប។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]