ភ្នំពេញ៖ ក្រៅពីបានសាងកេរ្តិ៍ឈ្មោះល្បីនៅក្នុងវិស័យសិល្បៈហើយ តារាសម្ដែងស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ក៏ត្រូវបានអ្នកគាំទ្រ ក៏ដូចជាមហាជនជាច្រើន ងាកមកចាប់អារម្មណ៍ទៅលើរឿងរ៉ាវស​មាជិកគ្រួសារ ជាពិសេស កូនស្រីរបស់តារាសម្ដែងរូបនេះតែម្ដង។  

ម៉្យាងវិញទៀត ថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះឃ្លីបវិដេអូមួយ បង្ហាញខ្លួនជាមួយនឹងកូនស្រីរបស់នាង និងបានទាញយកចំណាប់អារម្មណ៍ទស្សនិកជនភ្លាមៗ ព្រោះមិនត្រឹមតែភាពស្រស់ស្អាតរបស់នាងនោះទេ តែចំពោះកូនស្រីវិញ កាន់តែទទួលបានការយកចិត្តទុកដាក់ទៅលើសម្រស់ផូរផង់ និងពេញរូបពេញរាងទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ នៅក្នុងនោះដែរ ម្ដាយកូនអ្នកទាំងពីរ បានតុបតែងខ្លួនយ៉ាងស្រស់សោភា ពោរពេញទៅដោយភាពលេចធ្លោ និងកំពុងអង្រួនចិត្តអ្នកទស្សនាទាំងឡាយ ខណៈដែលកូនស្រីកាន់តែធំឡើង មានទម្រង់មុខមាត់ស្រដៀងគ្នា និងមានកម្ពស់ប្រហាក់ប្រហែលគ្នាទៀត ធ្វើឲ្យអ្នកគាំទ្រមើលទៅសឹងតែច្រឡំ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

 ចន ច័ន្ទលក្ខិណា 
 ចន ច័ន្ទលក្ខិណា 
 ចន ច័ន្ទលក្ខិណា 
 ចន ច័ន្ទលក្ខិណា 
 ចន ច័ន្ទលក្ខិណា និង កូនស្រី
 ចន ច័ន្ទលក្ខិណា និង កូនស្រី
 ចន ច័ន្ទលក្ខិណា និង កូនស្រី
 ចន ច័ន្ទលក្ខិណា និង កូនស្រី
កូនស្រី ចន ច័ន្ទលក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]