បរទេស៖ សម្រាប់ជីវិតគ្រួសាររបស់អតីតកីឡាករបាល់ទាត់ លោក David Beckham និង ភរិយា Victoria តែងតែធ្វើឲ្យមនុស្សជាច្រើនយកចិត្តទុកដាក់តាមដាន ដោយសារតែបានឃើញ ជីវិតអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលគួរឲ្យសរសើរ ។
យ៉ាងណាមិញ ស្របពេលមានគ្រួសារមួយដ៏រឹងមាំបែបនេះ តារាស្រី Victoria ក៏ធ្លាប់បង្ហាញពីហេតុផលមួយចំនួនកាលពីមុនមក ដែលអាចជួយឱ្យទំនាក់ទំនងរបស់នាងជាមួយស្វាមី កាន់តែល្អូកល្អើន ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះ Victoria បានលាតត្រដាង ពីអាថ៌កំបាំងមួយនៃចំណងអាពាហ៍ពិពាហ៍ដ៏យូរអង្វែង និងជោគជ័យនោះគឺ ប្ដីប្រពន្ធអ្នកទាំងពីរ អាចមានភាពសប្បាយរីករាយជាច្រើនជាមួយគ្នា ក៏ដូចជា ចំណង់ចំណូលចិត្តដែលពួកគេទាំងពីរអាចធ្វើជាមួយគ្នាបាន។ ម៉្យាងវិញទៀត បើទោះបីជា អ្នកទាំងពីររវល់ខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែពួកគេ នៅតែឆ្លៀតពេលឲ្យគ្នាជានិច្ច ខណៈដែលបានឃើញ ពីការបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយគ្នា មិនថា ជារាត្រីជួបជុំគ្រួសារ ដើរលេងសាមញ្ញៗ នោះឡើយ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]