ចិន៖ យោងតាមទំព័រ Sohu បានបង្ហាញថា ថ្មីៗនេះ មានអ្នកសរសេរប្លុកម្នាក់ បានបញ្ចេញនូវព័ត៌មានដ៏រំជួ.លចិត្ត នៅក្នុងបណ្តាញសង្គម ដែលបានរាយការណ៍ថា តារាសម្ដែង លោក Huang Xiaoming កំពុងណាត់ជួបជាមួយនារីស្រស់ស្អាតម្នាក់ បន្ទាប់ពីលែងលះគ្នាអតីតភរិយា អស់រយៈពេល ៤ខែកន្លងទៅ ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះ អ្នកសរសេរប្លុកម្នាក់នេះ ថែមទាំងបង្ហាញភស្តុតាងមួយចំនួន ដែលនាំឲ្យកើតការសង្ស័យថា លោក Huang Xiaoming និងនារីរូបស្រស់ម្នាក់នោះកំពុងតែទាក់ទងគ្នា ដោយសារតែខាងប្រុស  បានបង្ហោះរូបភាព នំប៉ាវ ហើយនៅពេលជាមួយគ្នានោះ ខាងស្រី ក៏បានបង្ហោះរូបថតនៃការធ្វើនំប៉ាវដូចគ្នា​ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ អ្នក​ទាំង​ពីរ​ ត្រូវបានគេដឹងថា បាន​ចូល​ទៅ​កន្លែង​មួយដូចគ្នា ព្រមទាំងខាងស្រី ​បាន​បង្ហាញ​រូប​ថត​ទទួល​ផ្កា​ក្នុង​សណ្ឋាគារ​មួយ ក្នុង​ទីក្រុង​សៀងហៃ ដោយ​ចៃដន្យ​ នៅពេល​នេះ លោក Huang Xiaoming ក៏​កំពុង​ថត​ នៅ​ទីក្រុង​សៀងហៃ​ដែរ។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា នារីដែលកំពុងតែមានការសង្ស័យថាបានទាក់ទងជាមួយនឹង Huang Xiaoming ត្រូវបានគេស្គាល់ថា ជានារីដ៏ល្បីនៅក្នុងអ៊ីនធើណេត និងធ្លាប់​រៀប​ការ​ហើយ​ មាន​កូន​២​នាក់ ខណៈដែលអតីត​ស្វាមីក៏ជា​ថៅកែ​ក្រុមហ៊ុន​ល្បី​មួយ ៕

ប្រភព៖ Kenh14

សូ​មទស្សនារូបភាពខាងក្រោម៖ 

Huang Xiaoming
Huang Xiaoming
Huang Xiaoming
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]