ថៃ៖ អាចនិយាយបានថា Grace Kanklao គឺជា តារាសម្ដែងស្រីដ៏ល្បីមួយរូប ព្រមទាំងមានរូបសម្រស់ស្រស់ស្អាតទាំងព្រម ដែលធ្វើឲ្យនាងអាចសាងកេរ្តិ៍ឈ្មោះល្បីនៅក្នុងវិស័យសិល្បៈ អស់ជាច្រើនឆ្នាំមកនេះ រួមទាំងមានស្នាដៃរឿងល្បីៗជាច្រើនទៀតផងដែរ។
យ៉ាងណាមិញ បើទោះបីជាមានភាពជោគជ័យនៅការងារសិល្បៈរបស់នាងក៏ពិតមែន តែងាកមកមើលពីជីវិតឯកជនវិញ ឃើញថាមានរឿងមិនសមបំណង ជាពិសេសក្នុងរឿងស្នេហាតែម្ដង។ ដោយឡែក ចំពោះបញ្ហានេះ តារាស្រី Grace ក៏បានបើកចំហរពី ជីវិតគ្រប់ជ្រុងជ្រោយ ទៅលើទំនាក់ទំនងស្នេហាកាលពីមុន ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារាស្រីរូបនេះ ក៏បានបង្ហើបពីស្នេហាដ៏ឈឺចាប់បំផុតរបស់ខ្លួន ដោយសារតែ ពេលនោះ មានការហៅចូលទូរស័ព្ទរបស់នាង នៅម៉ោង ៤ ទៀបភ្លឺ ប៉ុន្តែសម្លេងនិយាយ បែរជាឮសម្លេងសង្សារខ្លួន ដែលកំពុងតែនៅជាមួយនឹងនារីម្នាក់ទៀត ដែលធ្វើឲ្យនាងកាន់តែមានអារម្មណ៍ឈឺចាប់ និងមិនអាចរកចម្លើយបាន ថាតើនារីម្នាក់នោះមានចេតនាឬយ៉ាងណានោះទេ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]