ខេត្តកណ្តាល៖ នៅថ្ងៃទី 24 ខែឧសភា ឆ្នាំ 2022 ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ឯ.កបានប្រារព្ធពិធីសម្ពោធជាផ្លូវការរោងចក្រ អនៀន ម៉ូប៊ីលីធី ជារោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីរបស់ខ្លួនដែលមានទំហំសាច់ប្រាក់វិនិយោគប្រមាណជាង20លានដុល្លារអាមេរិក។ ពិធីសម្ពោធនេះ បានធ្វើឡើងនៅរោងចក្រ អនៀន ម៉ូប៊ីលីធី ក្នុងទំហំផ្ទៃដីប្រមាណ 2ហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ស្រុកកៀនស្វាយខេត្តកណ្តាល ប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ1 ហើយក្រុមហ៊ុននេះកំពុងបន្តផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់ និងជំរុញការផលិតឱ្យដល់ 3000គ្រឿងតាមផែនការសម្រាប់ឆ្នាំ 2022-2023។
ជាមួយវិសាលភាពរោងចក្រដ៏ធំនៅកម្ពុជា និងការរៀបពិធីសម្ពោធដ៏គគ្រឹកគគ្រេង យើងឃើញមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តំណាងរដ្ឋាភិបាល ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន អ្នកវិនិយោគទុនពីប្រទេសកូរ៉េ សិង្ហបុរី និងដៃគូពាណិជ្ជកម្មទាំងក្នុង និងក្រៅស្រុករបស់ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី អ្នកសិល្បៈល្បីៗ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយសសំខាន់ៗជាដៃគូសហការរបស់ខ្លួន ដែលមានដូចជាCentral, SV Investment, TADA, Shinhan Bank, Smart, Prince Bank, Fairplus Supermarket, Circle K, Total Energies, PTT Cambodia សរុបប្រមាណ 400នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយវិសាលភាពរោងចក្រដ៏ធំនៅកម្ពុជា និងការរៀបពិធីសម្ពោធដ៏គគ្រឹកគគ្រេង យើងឃើញមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តំណាងរដ្ឋាភិបាល ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន អ្នកវិនិយោគទុនពីប្រទេសកូរ៉េ សិង្ហបុរី និងដៃគូពាណិជ្ជកម្មទាំងក្នុង និងក្រៅស្រុករបស់ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី អ្នកសិល្បៈល្បីៗ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយសសំខាន់ៗជាដៃគូសហការរបស់ខ្លួន ដែលមានដូចជាCentral, SV Investment, TADA, Shinhan Bank, Smart, Prince Bank, Fairplus Supermarket, Circle K, Total Energies, PTT Cambodia សរុបប្រមាណ 400នាក់។
នៅក្នុងពិធីបើកសម្ពោធនេះផងដែរ ក្រុមហ៊ុន MLV Energy Investment Company នៃក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ឯ.កក៏បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុន Centralស្តីអំពី “គម្រោងផលិតយានជំនិះដឹកទំនិញដែលប្រើថាមពលអគ្គិសនី” ដើម្បីជំរុញឱ្យមានការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។
លោក Kay Woo ជាស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី បានមានប្រសាសន៍ក្នុងកម្មវិធីនេះថា៖
ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ឯ.ក ជាក្រុមហ៊ុនដែលមានរោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីដែលអាចបង្កើនចង្វាក់ផលិតកម្មយានយន្តអគ្គិសនីកាន់តែច្រើន និងផ្តល់ឱកាសការងារជាង 500កន្លែង ក្នុងផែនការឆ្នាំ 2025 ហើយបច្ចុប្បន្នក៏បានបើកដំណើរការស្ថានីយមេហ្គារបស់ខ្លួនចំនួន1កន្លែង អនុស្ថានីយប្តូរអាគុយចំនួន 3កន្លែង និងអនុស្ថានីយដៃគូចំនួន 6កន្លែង ដែលបច្ចុប្បន្នសរុបរួមមានដល់ 10ស្ថានីយហើយនឹងបន្តពង្រីកជាបន្តបន្ទាប់តាមផែនការរបស់ក្រុមហ៊ុន នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗជុំវិញប្រទេសកម្ពុជា។
លោកចាងហ្វាង Central Group បានមានប្រសាសន៍ក្នុងកម្មវិធីថា៖
ស្របពេលជាមួយនឹងការសម្ពោធជាផ្លូវការរោងចក្រ អនៀន ម៉ូប៊ីលីធី លោក Mingoo Kang នាយកគ្រប់គ្រង នៃក្រុមហ៊ុនSVinvestment បានមានប្រសាសន៍ក្នុងកម្មវិធីថា៖
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធរួមជាមួយក្រុមហ៊ុន TADA ដែលជាកម្មវិធីកក់ការធ្វើដំណើរតាមទូរស័ព្ទដៃជាមួយបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ហើយថ្មីៗនេះចាប់តាំងពីដាក់ឱ្យដំណើរការមុខងារថ្មីនៃកង់បីអគ្គិសនីនៅលើកម្មវិធី TADA កាលពីពេលកន្លងមក យើងសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ មានកំណើននៃការគាំទ្រដ៏ច្រើនពីសំណាក់អ្នកដំណើរក្នុងស្រុក និងជនបរទេសនៅកម្ពុជាដែលស្រលាញ់បរិស្ថាន។ នេះគឺជាកិច្ចចាប់ផ្តើមនៃការផ្លាស់ប្តូរដ៏អស្ចារ្យ មួយទៀតសម្រាប់ប្រទេសកម្ពុជា និងពិភពលោក ក្នុងការឆ្ពោះទៅកាន់អនាគតនៃយានជំនិះគ្មានផ្សែងបំពុល និងលើកកម្ពស់បន្ថែមក្នុងការប្រើប្រាស់យានជំនិះអគ្គិសនីក្នុងប្រទេសកម្ពុជា ជាមួយការជំរុញឱ្យមានហេដ្ឋារចនាសម្ព័ន្ធសាកថ្ម និងប្តូរអាគុយបន្ថែមទៀត ដើម្បីជំរុញប្រទេសកម្ពុជា និងពិភពលោករបស់យើងឱ្យកាន់តែមានភាពល្អប្រសើរសម្រាប់បច្ចុប្បន្ន និងអនាគតសម្រាប់មនុស្សជំនាន់ក្រោយ។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន សូមទូរស័ព្ទមកលេខ 016 296 111 ឬតាមរយៈអ៊ីមែល Onion EV Sales: [email protected]
អំពីក្រុមហ៊ុន អនៀន
អនៀន គឺជាក្រុមហ៊ុនដែលអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធអេកូចល័តប្រកបដោយភាពច្នៃប្រឌិត ដែលផ្តល់យានជំនិះអគ្គិសនីជាមួយការផ្តល់ជូនសេវាប្តូរអាគុយដ៏ឆាប់រហ័ស និងចំណាយតិច ដោយនឹងពង្រីកវិសាលភាពនៃហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយប្តូរអាគុយដែលដំណើរការដោយសេវាកម្មកក់ជិះរបស់ TADA និងបច្ចេកវិទ្យា blockchain នៃ MVL Chain ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖http://www.onionev.com/ or https://www.facebook.com/onionmobilitykh and https://www.facebook.com/TADAKHM and https://en.mvlchain.io/Mobility
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]